• 2019-08-16 10:28:53
  • ព័ត៌មាន

ប្រូម៉ូសិន​រហូត​ដល់​១​លាន​ដុល្លា​អាមេរិក​សម្រាប់​អតិថិជន​ ViPay​!

  • 2019-08-16 10:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ViPay ​បាន​ត្រៀម​ទឹក​ប្រាក់​រហូត​ដល់​ ១, ០០០, ០០០ ដុល្លារ​អាមេរិក ​និង​រង្វាន់​សំបុត្រ​យន្ត​ហោះ​ពី​ខេមបូឌា​ អ៊ែរវ៉េ ​សម្រាប់​ប្រូ​ម៉ូសិន​ជា​លើក​ដំបូង​ ដើម្បី​ស្វាគមន៍​អតិថិជន​ថ្មី​ ជា​មួយ​និង​ស្នាម​ញញឹម​របស់​តារា​ចម្រៀង​សម្លេង​ស្រទន់​ សុខ​ ពិសី​។​  

Vi​Pay​ បាន​អាជ្ញា​ប័ណ្ណ​ពី​ធនាគារ​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ២០១៨​ និង​បាន​សហការណ៍​ជា​មួយ​នឹង​ធនាគារ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ប្រតិ​បត្តិការ​កម្ម​វិធី​ទូទាត់​សាច់​ប្រាក់​តាម​ទូរសព្ទ​ដៃ​ ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ក្រដាស​ប្រាក់​ និង​ហា​និភ័យ​ផ្សេងៗ។​

 

ដូច​នេះ​ Vi​ Pay​ បាន​ត្រៀម​ទឹក​ប្រាក់​រហូត​ដល់​ ១, ០០០, ០០០​ ដុល្លារ​អាមេរិក​សម្រាប់​ប្រូ​ម៉ូសិន​លើក​ដំបូង​នេះ​ ដើម្បី​លើក​ទឹក​ចិត្ត​រាល់​អតិថិ​ជន​ថ្មី​របស់​ ViPay​ ហើយ​ក្រុម​ហ៊ុន​ក៏​បាន​តែង​តាំង​តារា​ចម្រៀង​សម្លេង​ស្រទន់​ សុខ​ ពិសី​ ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន ដើម្បី​អាច​ទាក់​ទាញ​ទស្ស​និក​ជន​ឲ្យ​ស្គាល់​ ViPay​ កាន់​តែ​លឿន។​

 

​អតិថិជន​នឹង​ទទួល​បាន​១​ដុល្លារ​ភ្លាម​ ដោយ​គ្រាន់​តែ​បើក​គណនី​ថ្មី​ តាម​រយៈ​កម្ម​វិធី​ស្មាត​ហ្វូន​ ជា​មួយ​និង​ការ​ស្កេន​ QR​ Code​ របស់​ ​ViPay​ ព្រម​ទាំង​ចុះ​ឈ្មោះ​ដើម្បី​ក្លាយ​ជា​សមាជិក​របស់​ ViPay​ ហើយ​អតិថិជន​នឹង​មាន​ឪកាស​ឈ្នះ​សំបុត្រ​យន្ត​ហោះ​ទៅ​មក​ ភ្នំពេញ​ បាងកក​ ពី​ខេមបូឌា​ អ៊ែរវ៉េ។​ ប្រូម៉ូសិន​នេះ​និង​មាន​សុពលភាព​ពី​ថ្ងៃនេះ​រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៩៕​

  • សូម​ចុច​ទីនេះ​ដើម្បី​ចុះ​ឈ្មោះ https://tinyurl.com/y2wrtgtz

  • ដើម្បី​តាម​ដាន​រង្វាន់​សំបុត្រ​យន្ត​ហោះ​អាច​ជា​របស់​លោក​អ្នក​  សូម​ Like Page ViPay

អត្ថបទ៖ ចេង សុខហ័ង

មតិយោបល់