- 2019-08-23 02:18:52
- ព័ត៌មាន
ទាំងនេះហើយជាឡានខុសប្រក្រតីជាង ៥០០គ្រឿង ដែលក្រសួងចាប់បាន
- 2019-08-23 02:18:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះហើយជាឡានខុសប្រក្រតីជាង ៥០០គ្រឿង ដែលក្រសួងចាប់បាន
ចន្លោះមិនឃើញ
ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។
បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។
ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ធ្វើឡើង ដោយគំនិតផ្តួចផ្តើមរបស់ លោក ស៊ុន ចាន់ថុល ក្រោយការ តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងផ្តល់លទ្ធផលជាផ្លែផ្កាសកម្មភាពក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យរថយន្តមានភាពមិនប្រក្រតី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
ក្នុងការការចុះពិនិត្យនេះដែរត្រូវបានឃាត់ទុកមួយចំនួនក្នុងចំណោមជាង ៥០០គ្រឿងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម។
គួរបញ្ជាក់ដែរថា រថយន្តដែលត្រូវបានឃាត់ទុកនោះមានជាង ៥០០គ្រឿង ក្នុងនោះជាង២០០គ្រឿងត្រូវបានចាប់ដោយគយចល័ត ព្រោះមានទិន្នន័យកំណត់គោលដៅច្បាស់លាស់ពីប្រព័ន្ធបច្ចេកវិទ្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះក៏បានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្តមានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ៕
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន