• 2019-08-28 02:02:32
  • ព័ត៌មាន

រឿងផ្តល់​លុយ​ជួយព្រៃ​អាម៉ាហ្សូន៖ ប្រេស៊ីល និយាយ​ឌឺដង​ដាក់​ប្រធានាធិបតី​បារាំង

  • 2019-08-28 02:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រេស៊ីល កាលពីថ្ងៃ​២៦​ ខែ​សីហា បានច្រាន​ចោល​មិនទទួលយក​ជំនួយជាង ២០លានដុល្លារ ​របស់​ប្រទេស G7 ដែល​រួមមាន ​អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដា ក្នុងការ​ប្រយុទ្ធនឹង​ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន។ មិនតែ​ប៉ុណ្ណោះ​មន្រ្តី​ជាន់ខ្ពស់ប្រេស៊ីល បាន​ប្រាប់​ឱ្យ​ប្រធានាធិបតីបារាំង លោក អេម៉ានូអែល​ ម៉ាក្រុង គិតគូ​ពី​ប្រទេស​របស់ខ្លួន​វិញ។

លោក Onyx Lorenzoni ប្រធាន​ការិយាល័យ​ប្រធានាធិបតីប្រេស៊ីល បាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖ «យើង​អរគុណ​ចំពោះ​ជំនួយនេះ ប៉ុន្តែ​លុយទាំងនោះ​គួរតែយកទៅស្តារ​ព្រៃនៅអឺរ៉ុបឡើងវិញ»។

លោក​បន្ថែម​ថា៖ «លោក​ម៉ាក្រុង មិនទាំងអាច​បញ្ចៀសភ្លើងឆេះព្រះវិហារ (វិហារ Notre-Dame cathedral) ដែល​ជា​តំបន់​បេតិកភណ្ឌពិភពលោកបានផង តើគាត់​ចង់បង្រៀនប្រទេស​យើងអំពីអ្វី»៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទថ្មី