- 2019-08-28 02:14:39
- ព័ត៌មាន
មន្ត្រីប៉ូលិសបកស្រាយ រឿងឆេះសិប្បកម្មផលិតពូកតម្លៃជាង ៣លានដុល្លារ
- 2019-08-28 02:14:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីប៉ូលិសបកស្រាយ រឿងឆេះសិប្បកម្មផលិតពូកតម្លៃជាង ៣លានដុល្លារ
ចន្លោះមិនឃើញ
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការបំភ្លឺថា ពាក់ព័ន្ធនឹងការឆេះសិប្បកម្មផលិតពូក កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០១:២០នាទីរសៀល ស្ថិតនៅចំណុចផ្លូវលេខ៨បេតេ កែងផ្លូវ៣បេតេ ក្រុមទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីឆេះសិប្បកម្មផលិតពូកនេះ បណ្ដាលឲ្យឆេះអគារសិប្បកម្មកម្ពស់ប្រាំមួយជាន់១អគារ បួនជាន់១អគារ រោងសិប្បកម្មធំ១ និងសម្ភារវត្ថុធាតុដើមសម្រាប់ផលិតពូកឆេះអស់ទាំងស្រុងដែលមានម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ ៦៣ឆ្នាំ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ការដឹកនាំបញ្ជាកម្លាំងប្រតិបត្តិការមានអភិបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ អភិបាលខណ្ឌមានជ័យ អធិការនគរបាលខណ្ឌមានជ័យ ចៅសង្កាត់បឹងទំពុនទី១ បញ្ជាការដឹកនាំ សម្របសម្រួល និងចាត់វិធានការធ្វើការណែនាំឲ្យប្រជាពលរដ្ឋជម្លៀសចេញឲ្យឆ្ងាយពីរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនិងបញ្ជាឲ្យកម្លាំងក្រោមឱវាទទាំងអស់ជួយថែរក្សាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបជិត ៥០គ្រឿង មកពីស្ថាប័ន អង្គភាព និងវិស័យឯកជនដូចជាៈ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងពលតូចលេខ៧០ ក្រុមហ៊ុន OCIC ជ្រោយចង្វា ទីក្រុងកោះពេជ្រ ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួត។
ទាក់ទងស្ថានភាពភូមិសាស្ត្រ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអះអាងថា ផ្លូវសម្រាប់រថយន្តពន្លត់អគ្គិភ័យមានលក្ខណៈតូចចង្អៀតហើយប៉ែកខាងលិចនៃអគារដែលឆេះបាក់ គឺជាផ្លូវទាល់ធ្វើឲ្យមានការលំបាកក្នុងការប្រមូលផ្ដុំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកឲ្យបានព្រមៗគ្នា ស្រោចទៅលើអគ្គិភ័យដែលកំពុងឆេះទ្រង់ទ្រាយធំ នីតិវិធីរបស់យើងបានត្រឹមតែបណ្ដាក់ទឹកបន្តគ្នាពីរថយន្តមួយ ទៅរថយន្តមួយ ហើយពេលដែលអស់ទឹកជួបការលំបាកក្នុងការបត់រថយន្ត បានត្រឹមតែថយក្រោយធ្វើឲ្យអូសបន្លាយពេលវេលា។
ករណីអគ្គិភ័យមានលក្ខណៈទ្រង់ទ្រាយធំ បង្កឲ្យមានចំហាយក្តៅខ្លាំង ធ្វើឲ្យកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅគៀកអគារដែលកំពុងឆេះបានទាមទារឲ្យប្រើប្រាស់រថយន្តបាញ់ទឹកទប់ស្កាត់ការឆេះរាលដាលដល់គោលដៅដែលនៅជិតនិងលំនៅដ្ឋានប្រជាពលរដ្ឋ ព្រមជាមួយការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់។ ម៉្យាងទៀតរថយន្តពន្លត់អគ្គិភ័យរបស់យើងប្រភេទជណ្ដើរមានតែមួយគ្រឿង ហើយករណីឆេះនេះជាប្រភេទអគារមានកម្ពស់ពី៤-៦ជាន់ ដែលជាការលំបាករបស់ជំនាញក្នុងការអន្តរាគមន៍ពន្លត់៕