• 2019-08-28 07:17:29
  • ព័ត៌មាន

កាណាដាបញ្ជូនយន្ដហោះដឹកទឹក និងលុយ ១៥លានដុល្លារជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

  • 2019-08-28 07:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​កាណាដា​លោក Justin Trudeau អះអាង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជូន​យន្ដហោះ​ដឹក​ទឹក​រួម​ជាមួយ​លុយ ១៥​លាន​ដុល្លារ​ដើម្បី​ជួយ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ទូទាំង​អាមេរិក​ខាង​ត្បូង។

នៅ​ក្នុង​សេចក្ដីថ្លែង​សុន្ទរកថា​បិទ​នៃ​កិច្ច​ប្រជុំ​កំពូល G7 ក្នុង​ទីក្រុង Biarritz ប្រទេស​បារាំង ប្រធានាធិបតី​កាណាដា​រូប​នេះ​ឲ្យ​ដឹង​ថា ប្រជាជន​ទូទាំង​ពិភពលោក មាន​ភាព​ភ្ញាក់ផ្អើល និង​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ព្រៃ​អាម៉ាហ្សូន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ។ លោក Trudeau ឲ្យ​ដឹង​ទៀត​ថា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កាណាដា បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​រដ្ឋាភិបាល​ប្រេស៊ីល និង​ប៊ូលីវី​រួច​ហើយ​ដើម្បី​ផ្ដល់​ជំនួយ​ពន្លត់​ភ្លើង។ យ៉ាង​ណា​មិញ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​នោះ​គឺ រដ្ឋាភិបាល​ប្រេស៊ីល បានច្រាន​ចោល​មិនទទួលយក​ជំនួយជាង ២០លានដុល្លារ ​របស់​ប្រទេស G7 ដែល​រួមមាន ​អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដា​ក្នុងការ​ពន្លត់​ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន​នោះ​ទេ។

ជាមួយ​គ្នា​ប្រធានាធិបតី​ប្រេស៊ីល អះអាង​ថា​នឹង​ទទួល​យក​ជំនួយ​នេះ​លុះ​ត្រា​ណា​តែ​ប្រធានាធិបតី​បារាំង ធ្វើ​ការ​សុំ​ទោស​និង​ដក​ការ​ចោទ​ប្រកាន់​មក​លើ​លោក​​ថា​ជា​មនុស្ស​កុហក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់