- 2019-09-11 06:00:25
- ព័ត៌មាន
ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថានបណ្ដុះបណ្ដាលមួយ
- 2019-09-11 06:00:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការងារឈប់ទទួលស្គាល់វិទ្យាស្ថានបណ្ដុះបណ្ដាលមួយ
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថាខ្លួនសម្រេចឈប់ទទទួលស្គាល់វិទ្យាស្ថានអ៊ិកសែលប៉ូលីធាន ដោយថាវិទ្យាស្ថានមួយនេះមិនបានអនុវត្តតាមស្មារតីប្រកាសដែលក្រសួងអនុញ្ញាតឲ្យធ្វើការបណ្ដុះបណ្ដាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការងារលើកឡើងថាខ្លួនឈប់ទទួលស្គាល់វិទ្យាស្ថានអ៊ិកសែលប៉ូលីធាន ឬសរសេរជាភាសាអង់គ្លេសថា EXCELPOLITAN INSTITUTEដែលមានទីតាំងនៅស្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសរសេរទៀតថា៖ «[...]ដោយវិទ្យាស្ថាននេះមិនបានអនុវត្តតាមស្មារតីដែលក្រសួងអនុញ្ញាតឲ្យធ្វើការបណ្ដុះបណ្ដាល គិតត្រឹមថ្ងៃនេះវិទ្យាស្ថានមិនទាន់បានធ្វើការបណ្ដុះបណ្ដាលនៅឡើយទេ...សូមសិក្ខាកាម សិស្ស និស្សិត មេត្តាជ្រាបជាព័ត៌មានតាមការគួរ»៕