• 2019-09-13 07:29:31
  • ព័ត៌មាន

គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ៥០នាក់ ក្រោយរថភ្លើងរត់ធ្លាក់ផ្លូវនៅកុងហ្គោ

  • 2019-09-13 07:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៥០នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ដែល​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​សាធារណរដ្ឋ​កុងហ្គោ។

យោ​តាម​រដ្ឋមន្រ្តីក្រសួងកិច្ចការមនុស្សធម៌លោក Steve Mbikayi ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នៅ​ទីក្រុង Mayibaridi។ លោក Mbikayi បាន​សរសេរ​ក្នុង​គណនី Twitter ផ្ទាល់​ខ្លួន​ថា "មហន្ដរាយ​ដ៏​អាក្រក់មួយ​ទៀត​ហើយ! តាង​នាម​ឲ្យ​រដ្ឋាភិបាល ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​សារ​ហេតុការណ៍​នេះ។” យ៉ាង​ណា​មិញ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​នេះ កើត​ឡើង​នៅ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បើក​ការ​ស៊ើប​អង្កេត​បន្ដ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ហេតុការណ៍​ស្រដៀង​គ្នា​កើត​ឡើង​ផង​ដែរ ដោយ​មនុស្ស​ជាង​៣០​នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​រថភ្លើង​ដឹក​ប្រេង​ធ្លាក់​ចូល​ទន្លេ​នៅ​ខេត្ត Lualaba ខាង​ត្បូង៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់