• 2019-09-16 08:03:52
  • ព័ត៌មាន

មកមើល ៨សន្លឹករំជួលចិត្តបំផុត ពីសត្វស្វាកំពុងជិតផុតពូជ រងគ្រោះដោយសារភ្លើងឆេះព្រៃ

  • 2019-09-16 08:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ​សូម៉ាត្រា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​និង​កំពុង​គំរាម​កំហែង​ដល់​ជម្រក​សត្វ​ស្វា​អ៊ូរ៉ង់អ៊ូតង់​ដែល​ជិត​ផុត​ពូជ​ជាង ៧ ៥០០​ក្បាល ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​សម្រាប់​សត្វ​ស្វា​ប្រភេទ​នេះ។ ភាគ​ច្រើន​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ​នេះ គឺ​បណ្ដាល​មក​ពី​សកម្មភាព​មនុស្ស​ដុត​ដើម្បី​យក​ដី​ដាំ​ដំណាំ។ ជា​ការ​ឆ្លើយ​តប​និង​ទប់​ស្កាត់​បញ្ហា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​ព្រៃ​ឈើ​ឥណ្ឌូនេស៊ី អ្នក​ស្រី Siti Nurbaya Bakar ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ដាំ​ដំណាំ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ។ លើស​ពី​នេះ​ទៀត ចម្ការ​ដំណាំ​ជាង ៣០​កន្លែង​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ភ្លើង​ឆេះ​ព្រៃ៕

ខាងក្រោមនេះ គឺជា៨សន្លឹករំជួលចិត្តបំផុត ពីសត្វស្វាកំពុងជិតផុតពូជ រងគ្រោះដោយសារភ្លើងឆេះព្រៃ ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់