• 2019-09-17 23:54:56
  • ព័ត៌មាន

ប្រទេស​តែ​មួយ​គត់ ដែល​មាន​រដ្ឋធានី​​​ដល់​ទៅ​៣

  • 2019-09-17 23:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ភាគ​ច្រើន​មាន​រដ្ឋធានី​​ ឬ​រាជធានី​តែ​មួយ​គត់​ ​ដែល​ជា​ទី​ក្រុង​ស្នូល​សម្រាប់​សកម្មភាព​របស់​រដ្ឋ​និង​ពាណិជ្ជកម្ម។​​​ យ៉ាង​ណា​មិញ​​ ប្រទេស​មួយ​ចំនួន​មាន​រដ្ឋធានី​ ឬ​រាជធានី​ច្រើន​ជាង​មួយ​។

សភាជាតិនៅអាហ្រិកខាងត្បូង ដែលមានទីតាំងនៅ Cape Town

ចំពោះ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​វិញ​មាន​រដ្ឋធានី​ដល់​ទៅ​៣​ ដែល​រដ្ឋធានី​នីមួយ​ៗ​មាន​តួនាទី​ខុសៗគ្នា។រដ្ឋធានី​ទាំង​នោះ​មាន​ដូច​ជា​៖

  • Cape Town៖ ជា​ទី​តាំង​របស់​សភា​ជាតិ​នៃ​អាហ្វ្រិក​ខាង​ត្បូង។​ ទីក្រុង​នេះ​កើត​ឡើង​នៅ​សតវត្ស​ទី​១៦​ ដែល​ជា​ទី​ក្រុង​កំពង់​ផែ​​។

  • Pretoria៖ ជា​ទីតាំង​របស់​អំណាច​នីតិប្រតិបត្តិ ​ដែល​មាន​អគារ​គណៈរដ្ឋមន្ត្រី​ជា​ដើម​។ ទី​ក្រុង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៦០ ព្រម​ទាំង​ធ្លាប់​មាន​ប្រវត្តិ​ជា​ទី​ក្រុង​រដ្ឋបាល​នៃ​សហព័ន្ធ​អាហ្វ្រិក​ខាង​ត្បូង​ (អតីត​ដែន​ដី​អាណា​និគម​អង់គ្លេស​)។

  • Bloemfontein៖ ជា​ទីតាំង​នៃ​អំណាចតុលាការ​។ទី​ក្រុង​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៤៦សម្រាប់​ធ្វើ​ជា​បន្ទាយ​របស់​ពួក​អង់គ្លេស​៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់