- 2019-09-18 06:50:28
- ព័ត៌មាន
ពលរដ្ឋខ្មែរពីរនាក់កំពុងបាត់ខ្លួនដោយសារដីភ្នំបាក់សង្កត់លើ
- 2019-09-18 06:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្មែរពីរនាក់កំពុងបាត់ខ្លួនដោយសារដីភ្នំបាក់សង្កត់លើ
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងការពារជាតិឲ្យដឹងថាកម្លាំងចម្រុះជាង២០នាក់កំពុងប្រតិបត្តិការរុករកប្រជាពលរដ្ឋពីររូបដែលកំពុងបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងធ្វើឲ្យបាក់ដីភ្នំសង្កត់កាលពីថ្ងៃទី១៦ កន្លងទៅ។
ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរលើទំព័រហ្វេសប៊ុកនារសៀលនេះថាកម្លាំងច្រុះចំនួន២៥នាក់កំពុងប្រតិបត្តិការតាមរកប្រជាពលរដ្ឋទាំងពីររូប។ អ្នកទាំងពីរបានបាត់ខ្លួនកាលពីថ្ងៃទីទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ឯកឧត្តមឲ្យដឹងទៀតថាដោយសារតែពលរដ្ឋខ្មែរទាំងពីររូបនេះ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន សហការជាមួយភាគីថៃដើម្បីរុករកជនរងគ្រោះផងដែរ។
ឯកឧត្តមបញ្ជាក់ថាកាលពីថ្ងៃទី១៦ ប្រជាពលរដ្ឋចំនួនប្រាំពីរនាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួន៕