- 2019-10-02 02:31:38
- ព័ត៌មាន
ញាក់សាច់! ប៉ូលិសហុងកុង បាញ់គ្រាប់ពិតលើកដំបូងបង្អស់លើបាតុករ ក្រោយការតវ៉ាជិត ៤ខែ
- 2019-10-02 02:31:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ប៉ូលិសហុងកុង បាញ់គ្រាប់ពិតលើកដំបូងបង្អស់លើបាតុករ ក្រោយការតវ៉ាជិត ៤ខែ
ចន្លោះមិនឃើញ
សកម្មជនម្នាក់ដែលចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុង ត្រូវបានប៉ូលិសប្រើកាំភ្លើងពិតបាញ់ចំទ្រូងក្នុងអំឡុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃ ទី១តុលាកន្លងទៅ ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រារព្ធពិធីគម្រប់ខួប ៧០ឆ្នាំ។
ហេតុការណ៍នេះ បានកើតឡើងក្រោយពេលដែលពលរដ្ឋហុងកុងរាប់ពាន់នាក់ចូលរួមបាតុកម្មដែលត្រូវបានរដ្ឋាភិបាលហាមឃាត់ដោយសារជាថ្ងៃប្រារព្ធពិធីរំលឹកខួប។ បើទោះបីជាក្នុងការប៉ះទង្គិចគ្នាមុនៗ បាតុករត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងជ័រក៏ដោយ នេះជាលើកដំបូងហើយដែលប៉ូលិសប្រើគ្រាប់កាំភ្លើងពិតបាញ់លើបាតុករ។ យោងតាមប៉ូលិសឲ្យដឹងថា បុរសដែលរងគ្រោះមានវ័យ ១៨ឆ្នាំ កំពុងទទួលការវះកាត់នៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពពិតរបស់គេនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ូលិសបន្ថែមថា គ្រាប់កាំភ្លើងត្រូវបានបាញ់ចំស្មារបស់បុរសខាងលើប៉ុណ្ណោះ។
យ៉ាងណាមិញ ប៉ូលិសអះអាងថាកម្លាំងរបស់ខ្លួន បានបើកការបាញ់ប្រហារដើម្បីការពារខ្លួនពីក្រោយពីក្រុមបាតុករប្រើដំបងវាយមកលើខ្លួនប៉ុណ្ណោះ។ ជាមួយគ្នាដែរ ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងពីហេតុការណ៍បាញ់ប្រហារ ក្រោយពលរដ្ឋហុងកុងសម្ដែងការខឹងសម្បារខ្លាំងដែលប៉ូលិសប្រើកម្លាំងហួសហេតុមកលើបាតុករវ័យក្មេងដូចនេះ៕
សូមទស្សនាវីដេអូខាងក្រោម ៖