• 2019-10-08 07:10:24
  • ព័ត៌មាន

អ៊ីស្រាអែល​ខ្លាំង​មែន​ ផលិត​សាច់គោបាន​ដោយ​មិនបាច់​ចិញ្ចឹម​គោ​

  • 2019-10-08 07:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុនម្ហូប​អាហារ​របស់​​អ៊ីស្រាអែល​មួយមាន​ឈ្មោះ​ថា​Aleph Farms បាន​បង្កើត​សាច់​គោចេញពី​កោសិកាសត្វ​គោ​បាន​សម្រេច​ជាលើក​ដំបូង​របស់​ខ្លួននៅ​ក្នុង​ទីអាវកាស​ ដែលថា​នេះជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​អាវកាស​យានិក។​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​យក​កោសិកា​សត្វ​គោ​ និង​ដាក់​សារធាតុ​ចិញ្ចឹម​ក្នុង​នោះ មុន​នឹង​យក​កោសិកា​នោះទៅ​ដាក់​ក្នុង​មជ្ឈ​ដ្ឋាន​មួយ​ដែល​មាន​សណ្ឋាន​ដូច​ទៅ​នឹង​ផ្នែក​ខាង​ក្នុង​នៃរាង​កាយ​សត្វ​គោ។​​ កោសិកា​នោះ​បាន​បន្ត​លូតលាស់ និង​បាន​ក្លាយ​ជា​ដុំ​សាច់​គោ​នៅ​ពេល​ក្រោយ​មក​ទៀត​។​

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​កាលពី​ដើម​សប្ដាហ៍​​នេះ​បាន​បន្ថែមថា៖ «ការ​រក​ឃើញ​នេះ​គឺពិតជា​មាន​សារសំខាន់​ចំពោះ​បរិស្ថាន បង្ហាញពី​ការ​បន្ត​និរន្តរភាព​នៃ​ម្ហូបអាហារ ដែល​វិធីសាស្រ្តនេះ​មិន​បំផ្លាញ​ទឹក ឬ​ដី»។

ប្រ​ភព​បន្តថា៖ «ផលិត​ផល​​សាច់​គោ​​នេះ​អាច​ចិញ្ចឹម​អាវកាសយានិក​បាន​ក្នុង​រយៈ​ពេល​វែង​ក្នុង​បេសកកម្ម​អាវកាស»។ ទោះ​យ៉ាងណា​ផលិត​ផល​សាច់គោ​នេះ​មិន​ទាន់អាច​ចេញ​លក់​នៅ​លើទីផ្សារ​បាន​នៅ​ឡើយ​តែ​ថា​អាចនឹង​ចេញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់