- 2019-10-10 08:47:23
- ព័ត៌មាន
ត្រី១ប្រភេទអាចរស់លើគោកដល់ ៤ថ្ងៃ អាជ្ញាធរប្រកាសឲ្យសម្លាប់ភ្លាមៗបើចាប់បាន
- 2019-10-10 08:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រី១ប្រភេទអាចរស់លើគោកដល់ ៤ថ្ងៃ អាជ្ញាធរប្រកាសឲ្យសម្លាប់ភ្លាមៗបើចាប់បាន
ចន្លោះមិនឃើញ
ត្រីចម្លែកមួយប្រភេទដែលមានដើមកំណើតនៅប្រទេសចិន ត្រូវបានអាជ្ញាធរអាមេរិកប្រកាសឲ្យពលរដ្ឋរបស់ខ្លួនសម្លាប់ចោលភ្លាមៗប្រសិនបើចាប់បាន។
ត្រីដ៏ចម្លែកនេះ ត្រូវបានគេប្រទះឃើញនៅ Gwinnett កាលពីដើមខែតុលាកន្លងទៅក្នុងបឹងមួយដែលជាកម្មសិទ្ធឯកិជន។ ផ្នែកធនធានសត្វព្រៃនៃរដ្ឋ Georgia បញ្ជាក់ថានេះគឺជាលើកទីមួយហើយដែលត្រីប្រភេទនេះត្រូវបានរកឃើញនៅក្នុងរដ្ឋ។ ត្រីនេះជាប្រភេទ Northern Snakehead ដែលមានប្រភពដើមរស់នៅក្នុងទន្លេ Yangtze ប្រទេសចិន ដោយវាអាចលូតលាស់រហូតដល់ប្រវែង ០,៩ម៉ែត្រ ហើយអាចដកដង្ហើមនៅលើគោករហូតដល់ ៤ថ្ងៃ។
ការប្រកាសឲ្យសម្លាប់ត្រីប្រភេទនេះភ្លាមៗ គឺដើម្បីទប់ស្កាត់ការលុបពូជសត្វក្នុងតំបន់ដោយសារតែត្រីនេះ អាចឡើងទៅលើគោកនិង ស៊ីសត្វជាអាហារ៕