• 2019-10-10 13:34:53
  • ព័ត៌មាន

សាលា​ក្រុង​អំពាវនាវ​​ពលរដ្ឋ​​ជួយ​ផ្ដល់​ជំនួយ​ដល់​កីឡាករ​ កីឡាការិនី​អុំទូក

  • 2019-10-10 13:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ល្ងាច​នេះ​ដែរ​ ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​សេចក្ដី​អំពាវនាវ​មួយ ដែល​មាន​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ជួយ​ផ្ដល់​អំណោយ​ជា​ថវិកា ស្បៀងអាហារ​ ព្រម​ទាំង​សម្ភារៈ​ផ្សេង​ៗ​តាម​លទ្ធភាព ដល់​កីឡាករ កីឡាការិនី អុំទូក​ក្នុង​ឆ្នាំ​នេះ។

រាជធានីភ្នំពេញ​មាន​ទូក​ចូល​រួម​ប្រណាំង​ចំនួន ៤៩​ទូក និង​មាន​ចំណុះ​ទូក​ចំនួន ៣.៥៤៨​នាក់។

ប្រសិន​បើ​បងប្អូន​មាន​បំណង​ចង់​បរិច្ចាគ​ជូន​កីឡាករ កីឡាការិនី​អុំទូក​ សូម​មេត្តា៖

  • ប្រគល់​ជូន​ទីចាត់ការ​ហិរញ្ញវត្ថុ នៅ​សាលារាជធានី​ភ្នំពេញ រៀងរាល់​ម៉ោងធ្វើការ

  • ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៦១ ៧៩៩ ៩៩៧/ ០១២ ៤២៥ ៩៨៩។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ច័ន្ទ អង្គារ ១៤-១៥កើត និង​១រោច ខែ​កត្ដិក ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​ ១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់