- 2019-10-16 04:25:18
- ព័ត៌មាន
រឿងជួនគ្នាមួយរបស់ប្រទេសកម្ពុជា ហុងគ្រី និងប៊ុលហ្គារី កាលពីទសវត្សរ៍១៩៥០
- 2019-10-16 04:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងជួនគ្នាមួយរបស់ប្រទេសកម្ពុជា ហុងគ្រី និងប៊ុលហ្គារី កាលពីទសវត្សរ៍១៩៥០
ចន្លោះមិនឃើញ
សម្តេចហ៊ុន សែន នៅប៉ុន្មានថ្ងៃនេះកំពុងបំពេញទស្សនកិច្ចកិច្ចផ្លូវការនៅប្រទេស ឆែក ហុងគ្រី និងប៊ុលហ្គារី។ ប្រទេសចំនួនពីរក្នុងចំណោមបីនេះបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅពេលតែមួយជាមួយកម្ពុជាដែរ។
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការហសប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ ចំណែកប្រទេសប៊ុលហ្គារី និងហុងគ្រី ក៏បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ នោះដូចគ្នា។ នេះបើតាមព័ត៌មាននៅលើវែបសាយរបស់អង្គការសហប្រជាជាតិ។ គួរបញ្ជាក់ថានៅថ្ងៃនេះសម្តេច ហ៊ុន សែន បានអញ្ជើញដល់ប្រទេសប៊ុលហ្គារីហើយ។ នេះបើតាមការផ្សាយព័ត៌មាននៅលើផេករបស់សម្តេច៕