• 2019-10-16 06:34:22
  • ព័ត៌មាន

អធិការ​ខណ្ឌមួយ​រូប​ប្រឹង​​ធ្វើការ​ទាំង​ដៃ​ជាប់​សេរ៉ូម​

  • 2019-10-16 06:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​នៅថ្ងៃនេះ​បាន​​ផ្សាយ​ពី​ការ​ធ្វើ​ការ​របស់​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ដោយ​ថា​បាន​បំពេញ​ការងារ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ជូន​ពល​រដ្ឋ​ទាំង​ដៃ​កំពុង​ព្យួរសេរ៉ូម។

(រូបភាព៖ ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ)

ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​បាន​សរសេរថា៖ «ព្រោះតែការងាររវល់ និងមិនចង់អោយមានការយឺតយ៉ាវក្នុងការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ នៅតែមកកន្លែងធ្វេីការដេីម្បីបំពេញការងារ និងចុះហត្ថលេខាលេីឯកសារចាំបាច់ ជាមួយនឹងដៃកំពុងតែព្យួរសេរ៉ូម...អ្វីៗដេីម្បីបំពេញសេវាពលរដ្ឋអោយបានតែកាន់ឆាប់រហ័ស នឹងធ្វេីយ៉ាងណាអោយពលរដ្ឋបានសប្បាយចិត្ត»៕​

អត្ថបទ៖ ជំនោរ

មតិយោបល់