• 2019-10-17 08:55:14
  • ព័ត៌មាន

ពលរដ្ឋហុងកុងចាប់ផ្ដើមលក់ផ្ទះឡៃឡុង ដើម្បីធ្វើចំណាកស្រុក ក្រោយផ្ទុះបាតុកម្មអស់ ៤ខែ

  • 2019-10-17 08:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរ​ទៅ​រក​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ហុងកុង បាន​កើន​ឡើង​ ១៤​ដង​ក្រោយ​ពេល​ដែល​មាន​បាតុកម្ម​តវ៉ា​អស់​រយៈពេល​ជាង ៤​ខែ​ឥត​ឈប់ឈរ។

យោង​តាម​ទីប្រឹក្សាអន្តោប្រវេសន៍​ហុង​កុង​ឲ្យ​ដឹង​ថា ប្រជាជន​ជា​ច្រើននាក់​ បាន​ចាប់​ផ្ដើម​លក់​ផ្ទះ​សម្បែង​របស់​ខ្លួន ដោយ​ខ្លាច​ថា​ទីផ្សារ​តម្លៃ​លក់​ដូរ​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ដោយ​សារ​បញ្ហា​បណ្ដាល​មក​ពី​ការ​ធ្វើបាតុកម្ម។ ជាមួយគ្នា នាយក​ទីប្រឹក្សាអន្តោប្រវេសន៍​អ្នកស្រី Tina Cheng ឲ្យ​ដឹង​ថា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ គឺ​បណ្ដាល​មក​ពី​ស្ថានភាព​ទីក្រុង​ហុងកុង​បច្ចុប្បន្ន។ លើស​ពី​នេះទៀត ប្រជាជន​ភាគ​ច្រើន​ ចង់​បាន​បរិស្ថាន​រស់​នៅ​ប្រសើរ​ជាង​នេះ និង​ប្រព័ន្ធ​អប់រំ​ល្អ​សម្រាប់​កូន​ចៅ​ពួក​គេ។ អ្នកស្រី Cheng បន្ថែម​ថា​ភាគ​ច្រើន​នៃអ្នក​ដែល​ចាប់​ផ្ដើម​លក់​ផ្ទះ​សម្បែង គឺ​ជា​ពលរដ្ឋដែលមាន​ចំណូល​ពី​មធ្យម ទៅខ្ពស់​រួមមាន​វេជ្ជបណ្ឌិត និង​មេធាវី​ជា​ដើម។ ពួកគេ​ចាប់​ផ្ដើម​លក់​ផ្ទះ​ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​រស់​នៅ​ប្រទេស​ដទៃ។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នៅ​ហុង​កុង ត្រូវ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៤​ខែ​មក​ហើយ បើ​ទោះ​បី​ជា​មក​ទល់​ពេល​នេះ ច្បាប់​បត្យាប័ន​ថ្មី​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់