- 2019-10-17 08:15:39
- ព័ត៌មាន
ជាង ២០ឆ្នាំហើយ Hard Rock Cafe បន្តធ្វើរឿងមួយដើម្បីជួយផ្សព្វផ្សាយចំណេះដឹងជំងឺមហារីកសុដន់
- 2019-10-17 08:15:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ២០ឆ្នាំហើយ Hard Rock Cafe បន្តធ្វើរឿងមួយដើម្បីជួយផ្សព្វផ្សាយចំណេះដឹងជំងឺមហារីកសុដន់
ចន្លោះមិនឃើញ
ដើម្បីគាំទ្រយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពី មហារីកសុដន់ កាលពីល្ងាចម្សិលមិញនេះ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករ បានចូលរួមកម្មវិធី PINKTOBER ២០១៩ នៅភោជនីយដ្ឋាន Hard Rock Cafe ទាំងនៅភ្នំពេញ និង សៀមរាប ។ កម្មវិធីនេះរៀបចំឡើងដោយ Hard Rock ក្រោមការ គាំទ្រដោយ Ly Hour Insurance និងសហការគាំទ្រដោយ ក្រុមហ៊ុន G Holding CO., LTD និង ក្រុមហ៊ុន Advance Learning Academy ។
PINKTOBER ២០១៩ នេះ បានធ្វើឡើងក្នុងទម្រង់ ជាការរាំ Zumba ជុំគ្នា ក្នុងគោលបំណងផ្ញើសារហាត់ប្រាណដើម្បីសុខភាព នៅក្នុងទីធ្លា Exchange Square ដែលពីខាងមុខ Hard Rock ភ្នំពេញ ដែលចូលរួមដោយបុគ្គលិកហាដរ៉ក់ទាំងអស់ រួមទាំងអតិថិជន និងដៃគូអាជីវកម្ម។
លើសពីនេះទៀត នេះក៏ជាឱកាសដើម្បីចែករំលែកប្រាក់មូលនិធិ Hard Rock Heals Foundation រៃអង្គាសកន្លងមកដើម្បីគាំទ្របាវចនារបស់ Hard Rocks គឺ "ចំណាយពេលវេលារបស់អ្នកដើម្បីធ្វើរឿងល្អ (Take time to be kind)" និង "ស្រឡាញ់ទាំងអស់គ្នា បម្រើទាំងអស់គ្នា (Love all, Serve all)"។
ឆ្នាំនេះគឺជាខួបលើកទី ២០ហើយ ដែល Hard Rock ចូលរួមគាំទ្រការយល់ដឹង និងការស្រាវជ្រាវពីជំងឺមហារីកសុដន់ជាសកល តាមរយៈ កម្មវិធី PINKTOBER។
រៀងរាល់ឆ្នាំ ក្នុងអំឡុងខែតុលា Hard Rock Cafe Angkor និង Hard Rock Phnom Penh តែងជួយគាំទ្រដល់ការយល់ដឹងជាមួយកម្មវិធី PinkWalk ទាំងហាងកាហ្វេ និងហាងរ៉ុក នឹងមានផ្តល់ជូនPink Punch រយៈពេលពេញមួយខែហើយប្រាក់ចំណូលដែលបានមកពីការលក់ ១០០% នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យព្រះសីហនុ ដើម្បីគាំទ្រដល់ការយល់ដឹងអំពីជំងឺមហារីកសុដន់។
PINKTOBER មានរយៈពេលពេញ១ខែតុលានេះ ដោយចាប់ផ្តើមពី ថ្ងៃទី១ ដល់ ៣១ តុលា ២០១៩។ រីឯ PINKWALKER 2019 គឺចាប់ពីខែតុលា ទី១៣ ២០១៩ ទៅ៕