• 2019-10-22 08:22:29
  • ព័ត៌មាន

មក​ដឹង​តម្លៃ​សាងសង់​ស្ពាន​អាកាសថ្មើរជើង​នៅ​ទីរួមខេត្ត​កំពង់ស្ពឺ ​

  • 2019-10-22 08:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ឲ្យដឹងថា​ស្ពាន​អាកាស​ថ្មើ​រជើង​នៅ​ត្រង់ចំណុច​ចំណត​រថយន្ត​ផ្សារ​កំពង់​ស្ពឺ​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​ធ្នូ​នេះ ដោយ​ចំណាយ​ថវិកា​សាងសង់អស់​ជាង​៣០ម៉ឺន​ដុល្លារ។​

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​នារសៀលនេះថា៖ «នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានអាកាសថ្មើរជើងត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ​ឧកញ៉ាបណ្ឌិត សៀង​ ចាន់​ហេង​ អគ្គនាយិកាក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ក្នុង​តម្លៃ​សាងសង់ ៣៤​ម៉ឺន​​ដុល្លារ​អាមេរិក​»​។

ប្រភព​បន្តថា​ស្ពានអាកាសថ្មើរជើងនេះបាននឹងកំពុងសាងសង់បានប្រមាណ៥០% ដែលអនុវត្តទៅតាមលក្ខណៈបច្ចេកទេសស្តង់ដាអន្តរជាតិ ដែលមាន​ប្រវែង៣០ម៉ែត្រ​ កម្ពស់៥​,២ម៉ែត្រ​ នឹងទទឹង៣ម៉ែត្រ​ ដែលធ្វើ​ពី​បេតុង​អា​មេ ។

ប្រ​ភពបញ្ជាក់ថា​​រដ្ឋបាលខេត្តកំពង់ស្ពឺគ្រោងនឹង​រៀបចំពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅ​ស្ពានអាកាសថ្មើរជើងនេះ នៅចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ ៕

អត្ថបទ៖ ជំនោរ

មតិយោបល់