• 2019-11-05 04:01:47
  • ព័ត៌មាន

ឆ្ងាញ់មាត់ហើយ! ប៊ូហ្វេលក្ខណៈភូមិអណ្តែតទឹកនៅ បុរីអង្គរ បញ្ចុះតម្លៃអបអរអុំទូក អ្នកទៅសៀមរាបកុំរំលងឲ្យសោះ

  • 2019-11-05 04:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៀក​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ហើយ បើ​អ្នក​គ្រោង​ទៅ​លេង​សៀមរាប ដាច់ខាត​កុំ​រំលង​ ប៊ូហ្វេ​ភូមិ​ខ្ញុំ​ឲ្យ​សោះ ព្រោះ​ថា​នេះ​ជា​លើក​ទីមួយ​ដែល​សណ្ឋាគារ​បុរី​អង្គរ នឹង​រៀប​ចំ​កម្មវិធី​នេះ​ធំ ហើយ​ប្លែក​ជាង​គេ​ក្នុង​ខេត្ត​សៀមរាប ធានា​ថា​នឹង​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​លោកអ្នក​កាន់​តែ​សប្បាយ​ទ្វេ​ដង។

ល្បី​រន្ទឺ​ថា​ម្ហូប​ឆ្ងាញ់ ​ៗ ​ចាប់​មាត់ ឥលូវ «ប៊ូហ្វេ​ភូមិ​ខ្ញុំ» ប្រចាំ​សណ្ឋាគារ​ផ្កាយ​ប្រាំ បុរី​អង្គរ ​នៅ​ខេត្ត​សៀមរាប បាន​ប្រកាស​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ដល់ទៅ ៥០% ដើម្បី​អបអរ​ឱកាស​បុណ្យ​អុំទូក​ខាង​មុខ​នេះ។ ប្រូម៉ូសិន​នេះ គិត​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់ ១២ ខែ វិច្ឆិកា ២០១៩ ​ ចាប់​ពី​ម៉ោង ៦ល្ងាច រហូតដល់ ១០ យប់។

«ប៊ូហ្វេ​ភូមិ​ខ្ញុំ» គឺ​ជា​​អាហារ​ប៊ូហ្វេ​ដ៏​ល្បី​ឈ្មោះ ដ៏​សម្បូរ​បែប​ឆ្ងាញ់ៗ រៀប​ចំ​ជា​លក្ខណៈ​​ខ្មែរ បែប​ភូមិ​អណ្ដែត​ទឹក ប្រមូល​ផ្តុំ​​ម្ហូប​ខ្មែរ​​ឆ្ងាញ់​ៗ និង​កម្រ​រក​មាន​ជាច្រើន​មុខ ហើយ​ក៏​មាន​ជា​ម្ហូប​បែប​ BBQ ​បរទេស​ផង​ដែរ ជាមួយ​បរិយាកាស​ញុំា​អាហារ​ស្រស់ស្រាយ និង​មាន​ផាសុកភាព​បំផុត។

តាម​រយៈ​ប្រូម៉ូសិន​ដ៏​ពិសេស​នេះ​អ្នក នឹង​បាន​ភ្លក់​រសជាតិ​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​បញ្ចុះ​តម្លៃ ពិសេស​សម្រាប់​ភ្ញៀវ​ខ្មែរ ដល់​ទៅ​ ៥០% ​ពី ៣០​ដុល្លារ​នៅ​ត្រឹម​តែ​ ១៥ដុល្លារ​ប៉ុណ្ណោះ ឯ​ក្មេង​ពី ៦ ទៅ ១២​ឆ្នាំ​នៅ​ត្រឹម​តែ​៧.៥ដុល្លារ និង​ក្រោម ៦ឆ្នាំញុំា FREE FREE តែ​ម្តង។ បើ​ក្មេង​កំពស់​លើស​ពី ១.៣០​ម៉ែត្រ នឹង​គិត​តម្លៃ​ស្មើ​មនុស្ស​ធំ។

កុំ​ភ្លេច​ណា៎ មក​ដល់​សៀមរាប កុំ​រំលង​ ប៊ូហ្វេ​ភូមិ​ខ្ញុំ​ឲ្យ​សោះ !

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​បញ្ជា​ការ​កក់​ទុក​មុន សូម​ទាក់ទង ៖

  • លេខទូរសព្ទ ៖ ០១៥ ៤៩៧ ២២២ / ០៧៧ ៤៣០ ២២២
  • អ៉ីម៉ែល ៖ fb@boreiangkor.com
  • ហ្វេសប៊ុក ៖ Borei Angkor Resort & Spa

អត្ថបទ៖ លីដា

មតិយោបល់