• 2019-11-08 01:45:53
  • ព័ត៌មាន

រឿង​ចាក់​បាស​រំខាន​យប់ជ្រៅ​ទំនង​លែង​មាន​ទៀត​ហើយ​បើ​អ្នកជិត​ខាងធ្វើ​រឿងនេះ

  • 2019-11-08 01:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ជាថ្មី​នូវ​សកម្មភាព​ចាក់​ធុង​បាស​ច្រៀង​ពេល​រាត្រី និង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ហាមឃាត់ និង​អប់​រំ​​​ដល់​អ្នក​ចាក់​បាស​នោះ​បន្ទាប់ពី​មាន​សេចក្ដី​រាយការ​ណ៍​ពី​ប្រ​ជា​ពល​រដ្ឋ។

(រូបភាព៖ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ)

បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅព្រឹក​នេះបាន​ឲ្យ​ដឹងថា ប្រ​ជា​ពល​រដ្ឋនៅ​យប់​ថ្ងៃទី​៧ ខែ វិច្ឆិកា ​បាន​ផ្ញើ​សារ​ចូលមកខាង​ស្នងការ​ដើម្បី​សុំ​អន្តរាគមន៍​ករណីអ្នកជិត​ខាង​ចាក់​បាស​ច្រៀង​រំខានទទួល​ទាន​ដំណេក​មិន​បាន។​

ស្នកងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​​បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ទៀត​ថា​នៅយប់ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ចសង្កាត់​ទឹក​ថ្លាបាន​ចុះដោះស្រាយ​បញ្ហា​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ពេល​យប់​ជ្រៅ ខណៈ​សមត្ថកិច្ច​ប្រ​ចាំ​ការ​២៤​ម៉ោង។ ប្រ​ភព​សរសេរទៀតថា៖ «ភារកិច្ចរបស់កងកម្លាំងត្រូវធ្វេីយ៉ាងណាបម្រេីពលរដ្ឋឲ្យ​បានល្អ និងធ្វេីឲ្យ​គាត់សប្បាយចិត្ត»៕

អត្ថបទ៖ ជំនោរ

មតិយោបល់