- 2019-11-09 12:22:21
- ព័ត៌មាន
Sabay ចូលរួមអបអរពិធីបុណ្យអុំទូក តាមរយៈក្រសួងព័ត៌មាន
- 2019-11-09 12:22:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sabay ចូលរួមអបអរពិធីបុណ្យអុំទូក តាមរយៈក្រសួងព័ត៌មាន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sabay ចូលរួមគាំទ្រ និងអបអរសាទរ ពិធីបុណ្យអុំទូក ដោយចូលរួមគាំទ្រជាថវិកា ៥០០ ដុល្លារ ដល់ទូកង «មរតក២ធ្នូតេជោសែនជ័យ» មកពីខេត្តក្រចេះ តាមរយៈ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាល ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រគល់ថវិកា និងសម្ភារៈ ដែលទទួលបានពីសប្បុរសជន ជូនដល់ទូកង«មរតក២ធ្នូតេជោសែនជ័យ»មកពីខេត្តក្រចេះ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានអំពាវនាវឱ្យសប្បុរសជនបន្តជួយឧបត្ថម្ភជូនដល់ទូកង «មរតក២ធ្នូតេជោសែនជ័យ»បន្ថែមទៀតទាំងថវិកានិងសម្ភារៈ សម្រាប់ផ្គត់ផ្គង់ម្ហូបអាហារឱ្យបានគ្រប់គ្រាន់ដើម្បីលើកទឹកចិត្តដល់កីឡាករទូកឱ្យមានកម្លាំងកាយចិត្តក្នុងការប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១០-១២ វិច្ឆិកា ខាងមុខនេះ។
គិតត្រឹមថ្ងៃ ០៨ វិច្ឆិកា ២០១៩ នេះ មរតក២ធ្នូតេជោសែនជ័យ មានសប្បុរសជននានា គាំទ្រជាសម្ភារៈ និង ថវិកា គឺ ប្រាក់រៀលចំនួន ៤ ៨៣០ ០០០រៀល ប្រាក់ដុល្លារចំនួន ៣ ១៧៧ដុល្លារ សម្ភារៈផ្សេងៗ និងអាវយឺតចំនួន១០០អាវ អង្ករចំនួន៣ការ៉ុង(១៥០គីឡូក្រាម) ទឹកក្រូច១០កេស ទឹកសុទ្ធ២០០យួរ កាហ្វេ១៥កេសធំ សម្រាប់គាំទ្រដល់ចំណុះទូក ៕