• 2019-11-13 03:58:40
  • ព័ត៌មាន

ទូក​ល្បីប្រចាំប្រទេសលឿន​ដូច​ព្រួញ ទទួលបានចំណាត់ថ្នាក់ល្អ ៣ ឆ្នាំជាប់គ្នា

  • 2019-11-13 03:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ នេះមានទូកចូលរួមសរុប ២៩៧ ទូកមកពីបណ្តាខេត្តនិងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នា បានធ្វើការប្រកួតប្រណាំងគ្នារយៈពេល​ ៣ ថ្ងៃបញ្ចប់ទៅដោយបរិបូរណ៍។ សម្រាប់ឆ្នាំ ២០១៩ ​ទូក​ដែលទទួលបាន​តំណែង​​ល្បឿន​លឿន​ជាងគេបានទៅលើ ទូកសារាយតេជោសែនជ័យ។

រូបតំណាង កីឡាករអុំទូកឆ្នាំ ២០១៧

ទូក​ដ៏​ល្បី​ល្បាញ​ប្រចាំ​ប្រទេស ​ស្ថិត​ក្នុង​គូ​អុំ​បុរស​ផែន​​ពិសេស​ ​អាច​ដណ្ដើមបានតំណែង​ជើងឯក​ដោយបានចំណាយថេរវេលាសរុប ៣ ​ថ្ងៃ​ប្រណាំង​ក្នុង​ឆ្នាំ ២០១៩ គឺ ៣០ នាទីនិង ២៦ វិនាទីប៉ុណ្ណោះ។

ទូកដែលអញ្ជើញមកពីវត្តពិជ័យរង្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ជាប់​ចំណាត់​ថ្នាក់​ល្អ​ចំនួន ៣ ឆ្នាំ​ជាប់​គ្នា​ហើយផ្នែក​ល្បឿន​លឿន​ជាង​គេ ក្នុងនោះមានដូចជា ឆ្នាំ ២០១៧ ទទួលបានចំណាត់ថ្នាក់លេខ ១ ឯឆ្នាំ ២០១៨ ទទួលបានចំណាត់ថ្នាក់លេខ ២ ប្រើថេរវេលាសរុប ២៧ នាទីនិង ៣១ វិនាទីក៏ប៉ុន្តែចាញ់ទូក "កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ" មកពីខេត្តព្រះវិហារ ប្រើថេរវេលាសរុប ២៧ នាទីនិង ២៣ វិនាទីប៉ុណ្ណោះ។

ជាក់ស្ដែង សម្រាប់​ឆ្នាំ ២០១៩ នេះ​ដែរ​​គូ​ប្រកួតល្បឿនលឿនដែល​មកពីខេត្តតាកែវ លេខទូក ២២៣ មាន​ឈ្មោះ​ថា "សម្តេចវិបុលបញ្ញាបារមីមានជ័យ" ​ដែល​អ្នក​គាំទ្រ​រំពឹង​ថា​នឹង​ដណ្ដើម​បាន​ជើង​ឯក​ ប៉ុន្តែអាច​យក​បាន​ត្រឹម​លេខ ២ វិញ​គឺចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៣៣ វិនាទី។ ដូច្នេះ តើ​ឆ្នាំ​ក្រោយ​ទូក​លឿន​ដាច់​គេ សារាយតេជោសែនជ័យ នៅតែ​អាច​រក្សា​ចំណាត់​ថ្នាក់​ល្អ​ដែរ​ឬ​យ៉ាង​ណា?

ទូក "សារាយតេជោសែនជ័យ" /រូបភាព៖ youtube
ទូក "សារាយតេជោសែនជ័យ" /រូបភាព៖ បទុមពេជ្រ មណី
តំណាងទូកសារាយតេជោសែនជ័យ ឡើងទទួលរង្វាន់ /រូបថត៖ ឍី រៈ
ទូក "សម្តេចវិបុលបញ្ញាបារមីមានជ័យ"

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ទូកល្បឿនលឿនទូទាំងប្រទេស៖

រូបថត៖ ឍី រៈ
រូបថត៖ ឍី រៈ
រូបថត៖ ឍី រៈ

ទូក​ដែល​មាន​សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩៖

-១) ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ លេខទូក ១៦២

-២) នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង លេខទូក ១៣០

-៣) សុវណ្ណរាជសីហបារមីបន្ទាយមហានគរ មកពីខេត្តបន្ទាយមានជ័យ លេខទូក ២២៨។

ទស្សនាវីដេអូទូក ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ

នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង
នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង
រូបបុណ្យអុំទូក ២០១៩
រូបបុណ្យអុំទូក ២០១៩

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់