• 2019-11-22 02:06:27
  • ព័ត៌មាន

រឿង​សង្វេគមួយ​កើត​ចំពោះ​គ្រួសារ​អ្នក​រត់ម៉ូតូឌុប​នៅ​ឥណ្ឌូនេស៊ីពេល​ខ្វះ​លុយ​បង់​ថ្លៃ​ពេទ្យ​

  • 2019-11-22 02:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ក្នុងទីក្រុង​Pandang ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ទាប់​ពី​ខាង​មន្ទីរ​ពេទ្យ​មិនអនុញ្ញាត​ឲ្យ​ក្រុម​គ្រូសារ​យក​សព​ទារក​អាយុ​ប្រាំ​មួយ​ខែ​ម្នាក់ទៅធ្វើ​បុណ្យ បើ​ក្រុម​គ្រួសារ​មិន​បង់​ថ្លៃ​ព្យាបាល។

(ក្រុម​អ្នក​រត់ម៉ូតូឌុប​នាំយក​សាកសពទារក​ចេញពីមន្ទីរពេទ្យ)

​ក្នុ​ង​ជំនឿ​សាសនាឥស្លាម​អ្នក​ស្លាប់​ត្រូវ​យកទៅ​ធ្វើ​បុណ្យ​ភ្លាម​បន្ទាប់ពី​ទទួលមរណភាព។ ក្រុម​គ្រួសារ​សពទារក​ត្រូវ​​ខាង​ត្រូវ​មន្ទីរ​ពេទ្យ​ប្រាប់​ឲ្យ​បង់​ប្រាក់ថ្លៃ​ព្យាបាល​​ជាង​១៧០០​ដុល្លារ​ជាមុន ទើបអាច​យក​សពកូនចេញ​បាន។ ឪពុក​សពទារក​ខាង​លើ​ជា​អ្នក​រត់ម៉ូតូ​ឌុប ហើយ​មិត្ត​រួម​ការ​ងារ​របស់​លោក​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មន្ទីរពេទ្យ និង​បាន​សម្រុក​ចូល​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​យក​សព​ទារក​ខាង​លើ​ដើម្បី​យកទៅធ្វើ​បុណ្យ។

នៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី​ធ្លាប់​មាន​រឿងបង្ខាំងទុក​ទារក​ទើប​កើត​មិន​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ជា​ច្រើន​ករណី​មក​ហើយ​ដរាបណា​ក្រុម​គ្រួសារ​អាចរក​ប្រាក់​មក​បង់​ថ្លៃព្យាបាល​បាន​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ។

(ម្ដាយ​ទារក)

​​​ម្ដាយ​សព​ទារក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​៖ «ខាងមន្ទីរ​ពេទ្យ​ចង់​ឲ្យ​យើង​បង់​ថ្លៃ​ព្យាបាល​ ហើយ​ដំណើរការ​រត់​ឯកសារ​រដ្ឋបាល​ស៊ីពេល​យូរ នាំឲ្យ​អ្នក​រត់ម៉ូតូឌុប​ខឹង ហើយ​ពួកគេ​ក៏បាន​សម្រុក​ចូល​យក​សពកូន​ខ្ញុំ​ទាំង​បង្ខំ»។ ក្រោយ​ហេតុការណ៍នេះ ខាង​មន្ទីរ​ពេទ្យ​បាន​ចេញ​មុខ​សុំ​ទោស​នឹង​ថា​មិន​អាច​មាន​ហេតុការណ៍​បែបនេះ​កើត​ឡើងទៀតទេ។

ខាង​មន្ទីរ​ពេទ្យ​និយាយថា​៖ «មន្ទីរពេទ្យ​ទើប​បាន​ដឹង​ពី​ស្ថានភាព​គ្រួសារ​ខាងលើ​នៅ​ពេល​ដែលពួក​គេ​បាន​ដាក់​ឯកសារ​ទៅកាន់មន្ត្រី​របស់​យើង​ ហើយ​យើង​ជា​មន្ទីរ​ពេទ្យ​រដ្ឋ យើង​មិន​ដែល​សួរអ្នក​ជំងឺ​ថា​មាន​ប្រាក់​បង់​ថ្លៃ​ព្យាបាល​ឬអត់នោះទេ»៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់