- 2019-11-26 00:00:00
- ព័ត៌មាន
ទូកង នំបញ្ចុក អំបុក និងបង្អែមខ្មែរ ស្ថិតក្នុងបញ្ជីស្នើសុំបញ្ចូលជាបេតិកភណ្ឌពិភពលោកអង្គការ UNESCO
- 2019-11-26 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូកង នំបញ្ចុក អំបុក និងបង្អែមខ្មែរ ស្ថិតក្នុងបញ្ជីស្នើសុំបញ្ចូលជាបេតិកភណ្ឌពិភពលោកអង្គការ UNESCO
ចន្លោះមិនឃើញ
គិតរហូតមកដល់ពេលនេះសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាបានដាក់ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ទាំងអស់ចំនួន ៨ ហើយ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីមាន ៣ រួមមាន៖ តំបន់អង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក និងសម្បត្តិវប្បធម៌អរូបីមាន ៥ ក្នុងនោះរួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោលវត្តស្វាយអណ្តែត។
យោងតាមលទ្ធផលកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំបញ្ជីត្រៀម (Tentative List) នៃបេតិកភណ្ឌរូបី អរូបីដែលចេញផ្សាយដោយផេករបស់នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅបានត្រៀមស្នើសុំបញ្ចូល នំបញ្ចុក អំបុក បង្អែមខ្មែរ និងទូកង ក្នុងបញ្ជីត្រៀមបញ្ជូនទៅអង្គការ UNESCO នេះដើម្បីដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះជាខួប ១៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ២៥ វិច្ឆិកា ២០០៥ -២៥ វិច្ឆិកា ២០១៩។ នៅក្នុងខែវិច្ឆិកានេះផងដែលមានព្រឹត្តិការណ៍សំខាន់២ផ្សេងទៀតគឺ ខួប ៣ឆ្នាំ ចាប៉ីដងវែងខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភលោកអរូបី ដែលចុះក្នុងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ និងខួប១ឆ្នាំ ល្ខោនខោលវត្តស្វាយអណ្ដែត ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ៕