- 2019-11-28 06:42:47
- ព័ត៌មាន
រន្ធត់! ពលរដ្ឋនៅក្រុង៣នៃសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តជម្លៀសខ្លួន ក្រោយផ្ទុះរោងចក្រគីមី (មានវីដេអូ)
- 2019-11-28 06:42:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ធត់! ពលរដ្ឋនៅក្រុង៣នៃសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តជម្លៀសខ្លួន ក្រោយផ្ទុះរោងចក្រគីមី (មានវីដេអូ)
ចន្លោះមិនឃើញ
មន្ត្រីក្នុងតំបន់ បានបញ្ជាឲ្យពលរដ្ឋនៅក្នុងទីក្រុងចំនួនបីនៃរដ្ឋតិចសាស់ជម្លៀសខ្លួនចេញពីផ្ទះ ក្រោយពេលដែលមានការផ្ទុះរោងចក្រគីមីជាលើកទី ២ នៅផែ Neches សហរដ្ឋអាមេរិក។
យោងតាម MailOnline ឲ្យដឹងថា ការផ្ទុះលើកទីមួយបានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រនៅរោងចក្រគីមីឥន្ធនៈ និងបន្ដឆាបឆេះរហូតដល់ថ្ងៃពុធបង្កជាផ្សែងហ៊ុយទ្រលោមទៅលើអាកាស។ ដើម្បីជាការប្រុងប្រយ័ត្នសុវត្ថិភាព មន្ត្រីក្នុងតំបន់បានស្នើសុំថាប្រជាជននៅទីក្រុង Neches និង Groves ជម្លៀសខ្លួនចេញពីតំបន់នោះ។ គិតត្រឹមល្ងាចថ្ងៃពុធ អ្នកស្រុកដែលរស់នៅក្នុង Nederland ក៏ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញផងដែរ។ ខណៈពេលដែលអ្នកពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើង ពលរដ្ឋដែលរងគ្រោះដោយសារការផ្ទុះ បានបង្ខំឱ្យសម្អាតកញ្ចក់ដែលបែកខ្ចាត់ខ្ចាយ ពេញទីក្រុង។
ចាប់ពីម៉ោងប្រហែល ៨ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ បណ្តាញប្រកាសអាសន្ននៃរដ្ឋតិចសាសភាគអាគ្នេយ៍ហៅកាត់ថា“ STAN” បានចេញសេចក្តីប្រកាសអំពាវនាវឲ្យមានទីជំរកមួយសំរាប់ប្រជាជននៅកំពង់ផែ Arthur ភាគខាងជើងនៃផ្លូវហាយវ៉េលេខ ៧៣ ។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសបន្ទាប់ពីការផ្ទុះដ៏ខ្លាំង បើគិតមិនត្រឹមពេលនេះ។
បន្ទាប់មកទៀតមន្រ្តី នឹងខិតខំប្រឹងប្រែងឆ្ពោះទៅរកការពន្លត់ភ្លើង ហើយខណៈបេលដែលការស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះ នឹងត្រូវធ្វើឡើងបន្ដទៀត៕
សូមទស្សនាវីដេអូខាងក្រោម ៖