• 2019-11-28 08:27:57
  • ព័ត៌មាន

ការប្រកួតរចនាម៉ូដ "សុបិន​ស្ត្រី" មកដល់ទៀតហើយ!

  • 2019-11-28 08:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ "គម្រោងសុបិនស្ត្រី” មាន​កិត្តិយស​សូមជម្រាប​ជូន​ដល់​អ្នក​សារព័ត៌មាន​ជាតិ អន្ដរជាតិ សាធារណជន​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ក្រុម​ការងារ​គម្រោង​សុបិន​ស្ត្រី​សហការ​ជាមួយ​ក្រុមហ៊ុន Sourire Pro and Ars Co.,ltd (SPA) នឹង​រៀប​ចំ​កម្មវិធី ការប្រកួតរចនាម៉ូដ សុបិន​ស្ត្រី លើក​ទី ៩ ឆ្នាំ ២០២០ ក្រោម​ប្រធានបទ "ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា។”

កម្មវិធីប្រកួតនេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដូច​តទៅ ៖

១. រៀបចំការប្រកួតប្រជែងរចនាសម្រាប់នារី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ស្វែង​រក​អ្នក​ដែល​មាន​ទេពកោសល្យ​ឥត​ខ្ចោះ​ប្រចាំ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ២០១០​មក​ម៉្លេះ

២. ផ្ដល់​ឱកាស​ទៅ​ដល់​ស្ត្រី​ខ្មែរ និង​ជួយ​ពួកគាត់​ដើម្បី​សិក្សា​ទៅ​លើ​ជំនាញ​សិល្បៈ​ផ្សេង​ៗ​ដូចជា​រចនា​ក្រាហ្វ្រិក និង​ការ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង​តាម​រយៈ​កម្មវិធី​យើង

៣. រួម​បញ្ចូល​ការ​រចនា​របស់​ស្ត្រី​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្សេង​ៗ​បូក​ផ្សំ​នឹង​ការ​យក​ការ​រចនា​ទៅ​ប្រើប្រាស់​នៅ​លើ​ផលិតផល​ដែល​អាច​ជួយ​គាំទ្រ​ដល់​ស្នាដៃ​រចនា​របស់​ស្ត្រី​ខ្មែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១០​មក មាន​បេក្ខនារី​ចំនួន ១ ៤៦៨​នាក់ បាន​ដាក់​ស្នាដៃ​មក​កាន់​ការ​ប្រកួត​រចនា​ម៉ូត​នេះ ជាមួយ​នឹង​ស្នាដៃ​ចំនួន ២៦៤២។

កម្មវិធី​នេះ នឹង​រៀបចំ​ឡើង​ចំនួន ០៤​វគ្គ។ ការ​ប្រកួត​ជម្រុះ​វគ្គ​ដំបូង​នៅ​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០១៩ សម្រាប់​ការ​ដាក់​ការ​រចនា​ដំបូង​របស់​បេក្ខ​ជន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ បេក្ខជន​ជាប់​ជម្រុះ​លើក​ទី១ នឹង​ត្រូវ​ចូលរួម​សិក្ខា​សាលា​ណែនាំ​បន្ថែម​ដើម្បី​ត្រៀម​ចូលរួម​នៅ​វគ្គ​ចម្រុះ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី០៤ ខែ​មករា ឆ្នាំ២០២០។ បន្ទាប់​ពី​ជ្រើសរើស​នូវ​ជ័យលាភីរួច លទ្ធផល​ជ័យលាភី នឹងត្រូវ​ប្រកាស​នៅ​​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ចំពោះ​រង្វាន់​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ១ នឹង​ទទួល​បាន​រង្វាន់ ១ ០០០ដុល្លារ, ចំណាត់​ថ្នាក់​លេខ២ នឹង​ទទួល​រង្វាន់ ៣០០​ដុល្លារ និង​ចំណាត់​ថ្នាក់​លេខ ៣ នឹង​ទទួល​បាន​រង្វាន់ ១០០​ដុល្លារ និង​រង្វាន់​លួង​ចិត្ត​ជា​ច្រើន​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ ​តាម​រយៈ​លេខ​ទូរសព្ទ ០១១ ៨៦៩ ៥០៤ ឬ ០៧០ ៩៦១ ៥៩២ ឬ​តាម​រយៈ​សារ​អេឡិចត្រូនិច dreamgirlsdesigncontest@gmail.com

ទំនាក់ទំនង​ផ្ទាល់ ៖ SOURIRE PRO AND ARTS Co.,LTD អាច​ទំនាក់ទំនង ៖ +855 12 617 222 / 081 222 617 / 011 869 504

FACEBOOK : Dreamgirlsdesigncontest

អត្ថបទ ៖ រ័ត្ន

មតិយោបល់