• 2019-12-06 12:30:00
  • ព័ត៌មាន

២០២០ ជិតដល់ហើយ!កុំឲ្យដដែលៗពេក មកដឹងគន្លឹះជួយជីវិតដ៏ល្អៗ

  • 2019-12-06 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ថ្មី​២០២០ កាន់​តែ​ខិត​ចូល​មក​ដល់ មនុស្ស​ម្នាក់​ៗ​តែង​មាន​គម្រោង និង​ទិសដៅ​ខុស​ៗ​គ្នា ទៅ​តាម​ការ​រស់នៅ​រាង​ៗ​ខ្លួន។ ជាក់ស្ដែង​អ្នកខ្លះ​បាន​រៀបចំ​គម្រោង​ដំណើរ​កម្សាន្ត​ឯកជន ជាមួយ​មិត្តភ័ក្ដិ ឬ​​ក្រុម​គ្រួសារ ​ធ្វើ​យ៉ាងណា ឲ្យ​ជីវិត​បាន​ល្ហែល្ហើយ និង​រីករាយ​ចាក​ឆ្ងាយ​ពី​ភាព​ដដែលៗ ស្មុគស្មាញ​ទៅ​មុខ​មិន​រួច។

ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខនេះ យើង​ម្នាក់​ៗ តែង​ចង់​បង្កើន​ការ​រីកចម្រើន​ ផ្នត់​គំនិត​វិជ្ជមាន ធ្វើ​យ៉ាងណា​ឲ្យ​ជីវិត​កាន់​តែ​​ល្អ សន្តិភាព​ផ្លូវចិត្ត ប្រសើរ​ជាង​ឆ្នាំ​ចាស់ ​២០១៩។

វេទិកា​ធំ​១​ត្រៀម​ចែក​ជូន​គន្លឹះ​សំខាន់​ៗ​សម្រាប់​ជីវិត ដែល​ចាក់​ចំ​បេះដូង និង​តម្រូវការ​របស់​មនុស្ស​សម័យ​ថ្មី។វេទិកា​នេះ​ក៏នឹង​ចែករំលែក​គំនិត​ស្ដីពី "មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភាព​រីកចម្រើន សម្រាប់ ២០២០" ដែល​នឹង​ធ្វើ​នៅថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង សាខា​ទួលគោក ឬ​ហៅ​កាត់ (AIS-TK)។

ចុះ​ឈ្មោះ​នៅ​ទីនេះ ដើម្បីចូលរួមវេទិកាខាងលើ/Online register

កម្មវិធី​នេះ​នឹង​មាន​ការ​ចូលរួម​ពី​បុគ្គល​ល្បី​ៗ ក្នុង​ប្រទេស​កម្ពុជា​ដែល​នឹងចែករលែក​គំនិត​សំខាន់​ៗ ដូចជា៖គោលការណ៍​ក្នុង​ការ​អនុវត្តន៍ មេរៀន​ជីវិត ការដឹកនាំ​ ការ​ដោះស្រាយ​បញ្ហា ការគ្រប់គ្រង និង​ការ​បង្កើន​ធនធាន​ទ្រព្យ​ជាដើម។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង​ក្រុមការងារតាមរយៈលេខ៖ ០៩៩ ៤៤៤ ៥៦៩ ឬ ០៦៩ ៩៦៩ ៧៦៩

អត្ថបទ៖ ពៅ រក្សា

មតិយោបល់