- 2019-12-09 02:25:01
- ព័ត៌មាន
ក្រុមអ្នកតវ៉ាហុងកុង នាំគ្នាដេកផ្ទះស្អាត ក្រោយគម្រោងដើរដង្ហែរពេញទីក្រុងបរាជ័យ
- 2019-12-09 02:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកតវ៉ាហុងកុង នាំគ្នាដេកផ្ទះស្អាត ក្រោយគម្រោងដើរដង្ហែរពេញទីក្រុងបរាជ័យ
ចន្លោះមិនឃើញ
ក្រុមអ្នកតវ៉ាហុងកុងភាគច្រើន បាននាំគ្នានៅផ្ទះនាថ្ងៃចន្ទនេះដោយមិនមានការតវ៉ាពេញទីក្រុងដូចការគ្រោងទុកសម្រាប់ការរំឭកខួប ៦ខែនៃការប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។
យោងតាម SCMP ឲ្យដឹងថា នៅថ្ងៃចន្ទនេះមិនមានការរំខានណាមួយពីហ្វូងអ្នកតវ៉ាតាមដងផ្លូវក្នុងទីក្រុងទេ ដោយមានទេហេតុការណ៍ប៉ះទង្គិចគ្នាតិចតួចចំនួន ៣នៅបណ្ដាញខ្សែរថភ្លើង។ ហេតុការណ៍នេះ បានកើតឡើងក្រោយពេលដែលអ្នករៀបចំរំពឹងថានឹងមានអ្នកចូលរួមជាង ៨០ម៉ឺននាក់ដើម្បីធ្វើការតវ៉ា ប៉ុន្តែបែរជាមានអ្នកចូលរួមតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ មានរបាយការណ៍ក្រុមមនុស្ស ៦នាក់ ក៏បានព្យាយាមបិទផ្លូវ Nathan នៅតំបន់ Mong Kok ដោយដាក់សំរាមបាំងផ្លូវ ប៉ុន្តែក្រោយមកបានចែកជើងគ្នាអស់ពេលដែលប៉ូលិសបង្ក្រាបបាតុកម្មមកដល់កន្លែងកើតហេតុ។ ក្រៅពីនេះ ក៏មានការគប់ធុងសំរាមទៅលើផ្លូវរថភ្លើងនៅចន្លោះម៉ោង ៥-៧ព្រឹកផងដែរនៅស្ថានីយ៍ Sha Tin MTR ដែលបណ្ដាលឲ្យផ្អាកដំណើរការរយៈពេលខ្លី។
យោងតាមនិស្សិតម្នាក់ឈ្មោះ Gel វ័យ ២០ឆ្នាំដែលចូលរួមបាតុកម្មនាព្រឹកថ្ងៃចន្ទនេះឲ្យដឹងថា អ្នកតវ៉ាភាគច្រើនបានខកខានមកចូលរួមតាមការគ្រោងទុកដោយសារពួកគេអស់កម្លាំងខ្លាំងពីការតវ៉ាកាលពីថ្ងៃអាទិត្យ។ និស្សិតស្រីដដែលបន្ដថា "ខ្ញុំរាងអាក់អន់ស្រពន់ចិត្តដែរ ថាប៉ុន្តែខ្ញុំយល់ថាចលនានេះអាចមានរយៈពេលកែឡើងវិញបន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់ជំរុំប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់។”
ចំណែកឯក្មេងស្រីបាតុករម្នាក់ទៀតវ័យ ១៤ឆ្នាំ ក៏បានសម្ដែងការអន់ចិត្តដូចគ្នាក្រោយមិនសូវមានអ្នកចូលរួមដូចរាល់ដង ដោយបារម្ភថាចលនានេះ កាន់តែថមថយកម្លាំងទៅហើយថ្ងៃណាមួយពួកគេនឹងចាញ់ខាងភាគីរដ្ឋាភិបាល៕