• 2019-12-11 03:59:13
  • ព័ត៌មាន

១ឆ្នាំដើរលេងម្ដងទៅលំហែកាយ ៤កន្លែងនេះ មិនឆ្ងាយ ចំណាយអស់តិចទៀត

  • 2019-12-11 03:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដំណាច់​ឆ្នាំ​ ២០១៩​ ខាងមុខ​នេះ​ ​ Sabay ​សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កន្លែង​កម្សាន្ត​ ដែល​មិន​ចំណាយ​ពេល​យូរ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​រីករាយ​បំផុត​ជាមួយ​មិត្ត​ភក្ដិ​ ក្រុម​គ្រួសារ​ និង​ដៃ​គូ​ស្នេហា​​ ស្រប​ពេល​រដូវ​ធ្លាក់​ខ្យល់​។​ ដូច្នេះ​សូម​យើង​ទៅ​ស្គាល់​កន្លែង​កម្សាន្ត​ទាំង​ ៥ ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. Bamboo Bungalow

Bamboo Bungalow គឺ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​កន្លែង​គេង​ជា​បន្ទប់​ដាច់​ពី​គ្នា​ ហើយ​ថែម​ទាំង​មាន​នៅ​ជាប់​មាត់​បឹង​ទៀត​ផង​។ បើ​តាម​ការ​ប្រាប់​ពី អ្នក​ស្រី ម៉ូនីកា ជា​ម្ចាស់​រីសត​នេះ​តែ​ម្ដង​បាន​ឱ្យ​ដឹង​ថា Bamboo Bungalow ជាអ្នក​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​​កន្លែង​លម្ហែ​កាយ​បែប​ស្ងប់ស្ងាត់​ និង​រ៉ូមេន​ទិក​បំផុត នៅ​ទី​នោះ​មាន​បន្ទប់​ស្នាក់​នៅ ១៧​ បន្ទប់ ​ប៉ុន្តែ​ជាប់​មាត់​​បឹង​មាន​តែ​ ៣ បន្ទប់​​ប៉ុណ្ណោះ​។ ម្ចាស់​រីសត​ខាង​លើ បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​មួយ​បន្ទប់​​មាន​តែ​គ្រែ​មួយ ​ប៉ុណ្ណោះ ចំពោះ​តម្លៃ​វិញ​ ៣០​ដុល្លារ​ក្នុង​មួយ​យប់​។ ឯ​ទី​តាំង​មាន​ចម្ងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​កំពត នៅ​ក្បែរ​ផ្លូវ​រថ​ភ្លើង ក្នុង​ស្រុក​ទឹក​ឈូ ​ខេត្ត​ កំពត។ ចុចអានបន្ថែម

២.​ បឹង​កាឡូ​បែប​ធម្មជាតិ Yellow Sun Hostel

បឹង​កាឡូធម្មជាតិ​មួយ​មាន​ចំងាយ ប្រមាណ ២​គីឡូមែត្រ​ ពី​សារមន្ទី​ខេត្តកំពត លោកអ្នក​អាច​លំហែកាយ​ជួប​ជុំ​ជាមួយ​គ្រួសារ​ មិត្តភក្តិ ក្នុង​ថ្ងៃឈប់​សម្រាក​យ៉ាង​រីករាយ​បំផុត​។ ​កន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែបធម្មជាតិ​នៅ​ខេត្ត​កំពត​ ​មាន​សួន​ច្បារ​ និង​ បារ​សម្រាប់​លេង​ ​​កម្សាន្ត ​មិនតែប៉ុណ្ណោះ​ យើង​អាច​ជិះ​ទូក​លេង​កម្សាន្តតាម​មាត់​បឹងទៀត​ផង។ ​ដោយ​ឡែក​​ បន្ទប់​ស្នាក់​នៅ​វិញ ​សម្រាប់​ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត​ ក៏មាន​បន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។

ចុចអានបន្ថែម

៣. ផ្ទះ​សំណាក់ Kep Seaside

​អ្វី​ដែល​ទាក់​ចិត្ត​ ចង់​ណែនាំ​ដល់​ប្រិយមិត្ត​ទៅ​ទី​នេះ​ ដោយសារទីនេះ ​មាន​​ទេស​ភាព​​នៅ​ជាប់​ឆ្នេរ​កែប​ មាន​ទីធ្លា​ទូលាយ​ ដែល​យើង​អាច​ធ្វើ​អី​ញ៉ាំ​ជុំ​គ្នា​ដូច​ជា​ អាំង​សាំង ធ្វើ​ BBQ និង​អាច​ច្រៀង​លេង​កម្សាន្ត​ជាដើម។​ មួយ​ទៀត​ ទាក់​ទង​នឹង​តម្លៃ​ស្នាក់​នៅ​វិញ​សមរម្យ ១​បន្ទប់​តម្លៃ​ ចាប់​ពី​ ១៥ ដុល្លារ​ឡើងទៅ​ ហើយ​អាច​គេង​គ្នា ២ ទៅ ៤​នាក់។

ចុចអានបន្ថែម

៤. Tree Top ​បឹង​កាឡូ

​ដោយ​ឡែក​ប្រសិន​លោក​អ្នក​ចង់​ប្ដូរ​បរិយាកាស​ប្លែក​ចង់​សម្រាក​លំហែ​កាយ​ផ្ទះ​លើ​ដើម​ឈើ អាច​មក​កាន់​បឹង​កាឡូ Tree Top ដែល​ស្ថិត​នៅ​ខេត្ត​កែប​នេះ​បាន​។​ តម្លៃ​ផ្ទះ​ស្នាក់​នៅ​លក្ខណៈ​គ្រួសារ​ប្រហែល​ ៣០ដុល្លារ​ ហើយ​តម្លៃ​បន្ទប់​គេង​ធម្មតា​ មាន​ចាប់​ពី​ ៦ដុល្លារ​ឡើង​។ ​​ លោក​អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​ ៣៣ A។ ចុចអានបន្ថែម

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី