• 2019-12-12 08:38:03
  • ព័ត៌មាន

មកស្គាល់ ផ្ទាំងគំនូរទាំង ១០ ល្បីល្បាញខ្ទរខ្ទារ​ជាងគេបំផុតក្នុងពិភពលោក

  • 2019-12-12 08:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ ស្នាដៃ​សិល្បៈ​ផ្សេង​ៗ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ជុំវិញ​ពិភពលោក ហើយ​ប្រមូល​លុយ​រាប់​សិបលានដុល្លារ និង​បំបែក​កំណត់ត្រា​ជា​ច្រើន​ទៀត​ផង។ យ៉ាង​ណា​មិញ រូប​គំនូរ​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​លក់​នោះ​ទេ ដោយ​សារ​វា​ជា​របស់​កម្រ​ដោយ​វិចិត្រ​ករ​ល្បី​ៗ ហើយ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ រូប​គំនូរ​ទាំង​នោះ​ភាគ​ច្រើន ត្រូវ​បាន​ដាក់​តាំង​នៅ​តាម​សារមន្ទីរ​ជុំវិញ​ពិភពលោក​សម្រាប់​សាធារណ​ជន​ចូល​ទស្សនា។

ខាងក្រោមនេះ គឺជាផ្ទាំងគំនូរទាំង ១០ ល្បីល្បាញខ្ទរខ្ទារ​ជាងគេបំផុតក្នុងពិភពលោក ៖

១. គំនូរ Mona Lisa

  • វិចិត្រករ ៖ Leonardo da Vinci
  • គូរក្នុង​ឆ្នាំ ៖ 1503-1519
  • កន្លែងដាក់តាំង ៖ សារមន្ទីរ Louvre (ទីក្រុងប៉ារីស ប្រទេសបារាំង)

២. គំនូរ The Last Supper

  • វិចិត្រករ ៖ Leonardo da Vinci
  • គូរក្នុង​ឆ្នាំ ៖ 1495-1498
  • កន្លែងដាក់តាំង ៖ Santa Maria delle Grazie ទីក្រុង Milan អ៊ីតាលី

៣. គំនូរ The Starry Night

  • វិចិត្រករ ៖ Vincent van Gogh
  • គូរក្នុង​ឆ្នាំ ៖ 1889
  • កន្លែងដាក់តាំង ៖ សារមន្ទីរនៃសិល្បៈទំនើប ទីក្រុងញូវយ៉ក

៤. គំនូរ The Scream

  • វិចិត្រករ ៖ Edvard Munch
  • គូរក្នុង​ឆ្នាំ ៖ 1893
  • កន្លែងដាក់តាំង ៖ សារមន្ទីរជាតិន័រវ៉េ

៥. គំនូរ Guernica

  • វិចិត្រករ ៖ Pablo Picasso
  • គូរក្នុង​ឆ្នាំ ៖ 1937
  • កន្លែងដាក់តាំង ៖ Museo Reina Sofia ទីក្រុងម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ

៦. គំនូរ The Kiss

  • វិចិត្រករ ៖ Gustav Klimt
  • គូរក្នុង​ឆ្នាំ ៖ 1907-1908
  • កន្លែងដាក់តាំង ៖ សារមន្ទីរ Upper Belvedere ទីក្រុង Vienna ប្រទេសអូទ្រីស

៧. គំនូរ Girl With a Pearl Earring

  • វិចិត្រករ ៖ Johannes Vermeer
  • គូរក្នុង​ឆ្នាំ ៖ 1665
  • កន្លែងដាក់តាំង ៖ Mauritshuis ប្រទេសហូឡង់

៨. គំនូរ The Birth of Venus

  • វិចិត្រករ ៖ Sandro Botticelli
  • គូរក្នុង​ឆ្នាំ ៖ 1485
  • កន្លែងដាក់តាំង ៖ Le Gallerie Degli Uffizi ប្រទេសអ៊ីតាលី

៩. គំនូរ Las Meninas

  • វិចិត្រករ ៖ Diego Velazquez
  • គូរក្នុង​ឆ្នាំ ៖ 1656
  • កន្លែងដាក់តាំង ៖ Museo del Prado ទីក្រុងម៉ាឌ្រីត

១០. គំនូរCreation of Adam

  • វិចិត្រករ ៖ Michelangelo
  • គូរក្នុង​ឆ្នាំ ៖ 1508-1512
  • កន្លែងដាក់តាំង ៖ Sistine Chapel ទីក្រុង​វ៉ាទីកង់

អត្ថបទ ៖ រ័ត្ន

មតិយោបល់