• 2019-12-13 09:28:16
  • ព័ត៌មាន

ណាហ្គាវើលដ៍ ត្រៀមកម្មវិធីពិសេស ស្វាគមន៍បុណ្យណូអែល

  • 2019-12-13 09:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសបុណ្យណូអែលដ៏សប្បាយរីករាយនាចុងឆ្នាំនេះ ណាហ្គាវើលដ៍មានបម្រើជូននូវមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏សប្បាយអស្ចារ្យដែលពុកម៉ែបងប្អូនអាចមកពិសា និងកម្សាន្តជាមួយក្រុមគ្រួសារ។

ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ១០:៣០ យប់ រៀងរាល់ល្ងាច ភោជនីយដ្ឋានប៊ុហ្វេប្រណីត 2Pangea មានបម្រើជូននូវអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់ដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ។ ចន្លោះថ្ងៃទី២០ ទៅថ្ងៃទី២៥ ខែធ្នូនេះ មានម្ហូបបែបណូអែលពិសេសបន្ថែមទៅលើអាហារប៊ុហ្វេ ៣៨$ សម្រាប់ម្នាក់ ១៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! ម្ហូបបុណ្យណូអែលពិសេសនេះ ក៏មានបន្ថែមទៅលើអាហារថ្ងៃត្រង់ថ្ងៃអាទិត្យផងដែរ ចាប់ពីម៉ោង ១១:៣០ ព្រឹកដល់ ៣ រសៀលនៅថ្ងៃទី២២ ធ្នូ តម្លៃ ១៩,៩៩$ សម្រាប់ម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំនិងមានការកម្សាន្តជាច្រើនសម្រាប់កុមារ ។

សម្រាប់អ្នកដែលចង់ពិសាម្ហូបរសជាតិដើមបារាំង សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet នៅណាហ្គាវើលដ៍ទី១ ដើម្បីពិសាម្ហូបឈុត ៤ មុខនៅថ្ងៃទី២៤ និង ២៥ ធ្នូក្នុងពេលអាហារថ្ងៃត្រង់ ឬល្ងាច (១២ ថ្ងៃត្រង់ដល់ ៣ រសៀល ឬ ៦ ល្ងាចដល់ ៩ យប់) ម្នាក់ ៥២$។ ជម្រើសមួយទៀត លោកអ្នកអាចអញ្ជើញទៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីពិសាមាន់ទួគី និងបង្អែមផ្លែឈើចំហុយជាមួយស្រាដ៏ឆ្ងាញ់ប្លែក រៀងរាល់ថ្ងៃ ពីថ្ងៃទី១៦ ដល់ ២៥ ធ្នូសម្រាប់អាហារថ្ងៃត្រង់ ឬល្ងាច (១១ ព្រឹកដល់ ១១ យប់)។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com។

សម្រាប់អ្នកដែលចូលចិត្តនំណូអែល លោកអ្នកអាចរកទិញបាននៅកន្លែងទទួលភ្ញៀវ Lobby Lounge ឬភោជនីយដ្ឋានក្រោមដី Food Pavilion រៀងរាល់ថ្ងៃ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី២៦ ធ្នូ (១០ ព្រឹកដល់ ១០ យប់)។ នំទាំងនេះ រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារាងគល់ឈើ នំតូចៗ និងនំជាច្រើនមុខទៀត។

បន្ថែមទៅលើមុខម្ហូបពិសេស សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដ៏អស្ចារ្យដោយសេរី នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ នៅម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី២៩ ធ្នូ ហើយក៏មានការដើរក្បួនដង្ហែដើម្បីអបអរបុណ្យណូអែលនៅក្នុងអគារផងដែរបន្ទាប់ពីការសម្តែង។ អ្វីដែលប្លែកនោះ លោកតាណូអែល និងលោកយាយណូអែល នឹងបង្ហាញខ្លួនដើម្បីប្រសិទ្ធពរជ័យជូនដល់ភ្ញៀវទាំងអស់ ពីថ្ងៃទី១៣ ដល់ ២៥ ខែធ្នូនៅកន្លែងទទួលភ្ញៀវក្នុងសណ្ឋាគារដែលមានការតុបតែងបែបណូអែលដ៏ទាក់ទាញ!

ភាពអស្ចារ្យមួយទៀត គឺមានការផ្តល់ជូននូវការសម្តែងសិល្បៈអបអរបុណ្យណូអែលដែលពុកម៉ែបងប្អូនរបស់យើងអាចចូលទស្សនាដោយសេរី នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ធ្នូ ចាប់ពីម៉ោង ៨ យប់។ ការសម្តែង ៣០ នាទីនេះ គឺជាការសម្តែងបែបរឿងព្រេងបែបវេទមន្តលាយឡំជាមួយបទភ្លេងបែបណូអែលដ៏ប្លែកនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ mapping ដំបូងគេបង្អស់នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ។ ចូលទស្សនាសេរី និងមកមុនបានមុន ហើយកុំភ្លេចថតរូបជាមួយព្រិលសិប្បនិមិត្ត និងលោកតាណូអែលនៅ foyer នៃសាលមហោស្រព NABA ផងដែរ។

ទទួលយកនូវភាពសប្បាយគ្មានដែនកំណត់ក្នុងឱកាសបុណ្យណូអែលជាមួយអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍ពេញមួយខែធ្នូ។ សូមឲ្យសំណាងកើតមានឡើងដល់គ្រប់ៗគ្នាក្នុងឱកាសបុណ្យណូអែល!

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២ ០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្ម វិធីកម្សាន្ត ឬការប្រជុំផ្សេងៗ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទពេញនិយម