• 2019-12-13 11:01:46
  • ព័ត៌មាន

គំរូល្អមែន! សាលាអន្តរជាតិមួយបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥ ជូនមូលនិធិគន្ធបុប្ផា

  • 2019-12-13 11:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​ ទី១៣ ធ្នូ ២០១៩កន្លង​ទៅ​នេះ លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សា​អភិបាល របស់​សាលា​អន្តរជាតិ វេសវីយូ​កម្ពុជា និង​សាលា​អន្តរជាតិ លើន​នីង​ចាំ​ហ្គល ព្រម​ទាំង​ក្រុម​ការ​ងារ​បាន​​​​យក​ថវិកា​សប្បុរស​ធម៌​ចំនួន ៩,000.00 ដុល្លារ​ (ប្រាំបួន​ពាន់​ដុល្លារ​អាមេរិក) ប្រគល់​ជូន​មូល​និធិគន្ធ​បុប្ផា​កម្ពុជា​ជា​ស្ថាពរ​ហើយ​ ​។ នេះ​ជា​លើក​ទី ៥ ហើយ​ដែល​សាលា​អន្តរជាតិ ខាង​លើ​បាន​ប្រមូល​ថវិកា​សប្បុរសធម៌​ជូន​ទៅ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​បន្ត​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។

លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សា​អភិបាល របស់​សាលា​អន្តរជាតិ វេសវីយូ​កម្ពុជា និង​សាលា​អន្តរជាតិ លើន​នីង​ចាំ​ហ្គល

ឆ្នាំ​នេះ ថវិកា​សប្បុរស​ធម៌​ខាង​លើ ​រួម​មាន​ថវិកា​សរុប​ចំនួន ៥,០០០ដុល្លារ (ប្រាំ​ពាន់​ដុល្លារ​អាមេរិក) ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូលរួម​កម្មវិធី ចែក​សញ្ញាប័ត្រ និង​ការ​សម្ដែង​សិល្បៈ​របស់​សិស្សានុសិស្ស ទៅ​មាតាបិតា​ និង​អាណា​ព្យាបាល​សិស្ស​ ព្រម​ទាំង​បុគ្គលិក​​គ្រប់​ជាន់​ថ្នាក់​ និង​បន្ថែម​ចំនួន ៤០០០ដុល្លារ​ ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​ លី វីរៈ។

ហើយ​ឆ្នាំ​ក្រោយៗ​ទៀត​សាលា​ទាំង​២​នេះ នឹង​បន្ត​ជួយ​ចូល​រួម​បរិច្ចាគ​ថវិកា​បន្ថែម​ទៀត​ដើម្បី​ចូល​រួម​ចំណែក​ជួយ​ទៅ​ដល់​កុមារ​កម្ពុជា​មួយ​ចំនួន​ដែល​ខ្វះ​ខាត​ថវិកា ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ជា​ចាំ​បាច់។

ការ​រៀប​ចំ​កម្មវិធី​រៃ​អង្គាស​ថវិកា​សប្បុរស​ធម៌​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក លី វីរ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ របស់ សាលា​អន្តរជាតិ​ វេសវិយូ​ កម្ពុជា និង​ សាលា​អន្តរជាតិ​ លើននីង ចាំង​ហ្គល ​ក្នុង​គោលបំណង​បណ្ដុះ​សិស្ស​នូវ​វប្បធម៌​ចេះ​ចែក​រំលែក​ ជា​ពិសេស​ការ​ជួយ​ទៅ​អ្នក​ដែល​ទន់​ខ្សោយ​ជាង និង​មាន​ជីវភាព​ខ្វះខាត​ ដើម្បីឲ្យ​ពួក​គេ​ទទួល​បាន​ការ​ជួយ​សង្គ្រោះ ជីវិត​ដែល​មាន​ប្រសិទ្ធិ​ភាព និង​ទាន់​ពេលវេលា​។

មកទល់​ពេលនេះ​ សាសា​អន្តរជាតិ​ វេសវីយូ កម្ពុជា​ (Westview Cambodian International School​) និង​សាលា​អន្តរជាតិ លើននីង ចាំងហ្គល (Learning Jungle international School) បាន​ធ្វើ​ការ​បរិច្ចាគ​សរុប​ជាង ៣៤០០០.០០ដុល្លារ​ ( បីម៉ឺន​បួន​ពាន់​ដុល្លារ​អាមេរិក) ជូន​ដល់​មន្ទីពេទ្យ​គន្ធ​បុប្ផា​រួច​មក​ហើយ​។ ហើយ​ឆ្នាំ​ក្រោយ​ៗ ទៀត​សាលា​ទាំង ២នេះ នឹង​បន្ត​ជួយ​ចូលរួម​បរិច្ចាគ​ថវិកា​បន្ថែម ទៀត​ដើម្បី​ចូលរួម​ចំណែក​ ជួយ​ដល់​កុមារ​កម្ពុជា​មួយ​ចំនួន​ដែល​ខ្វះខាត​ថវិកា​ក្នុង​ការ​ជួយ​សង្គ្រោះ ជីវិត​ជា​ចាំបាច់​។

សាលា​អន្តរជាតិ វេសវីយូ កម្ពុជា គឺ​ជា​ការ​ពង្រីក​ដល់​កម្រិត​មធ្យម​សិក្សា (ថ្នាក់​ទី​៧ ដល់​ទី​១២) បន្ត​ពី​សាលា​អន្តរជាតិ លើន​នីង ចាំង​ហ្គល​ដែល​ផ្តល់​ការ​អប់រំ​ពី​មត្តេយ្យ ទៅ​កម្រិត​បឋម​សិក្សា​តែ​ប៉ុណ្ណោះ។ សាលា​អន្តរជាតិ​ទាំងពីរ​នេះ មាន​ក្រុម​គ្រូ​បង្រៀន​សុទ្ធ​តែ​មាន​អាជ្ញា​បណ្ណ​បង្រៀន និង​បទពិសោធន៍​បង្រៀន​មធ្យម​សិក្សា​មក​ពី​សហរដ្ឋ​អាមេរិក និង​ក្រៅ​ប្រទេស និង​ក្រុម​សិក្សា​ធិការ​ដែល​សុទ្ធ​តែ​មាន​គុណ​វឌ្ឍ​ខ្ពស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស និង​ជួយ​ការ​រៀន​សូត្រ​ពួក​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ សាលា​ឈរ​លើ​ស្តង់​ដារ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ពិត និង​សម្រួច​សិស្សានុសិស្ស ឲ្យ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ។

សម្រាប់​ព័ត៌មាន​បន្ថែម របស់​សាលាអន្តរ​ជាតិ វេសវីយូ កម្ពុជា សូម​ទំនាក់ទំនង​មក​លេខ៖០៩៥ ២២២ ៩៩៣ និង ០៩៥​ ៦៦៦ ៩៩៣។ សាលា​អន្តរជាតិ លើននីង ចាំងហ្គល សូម​ទំនាក់​ទំនង​មក​លេខ៖ ០៩៥ ២២២ ៥៥៧, ០៩៥ ២២២ ៥៥៨៕

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម