- 2019-12-16 03:08:25
- ព័ត៌មាន
គួរឲ្យរន្ធត់! ស្លាប់ជាង ១០នាក់ ក្រោយឡានធម្មយាត្រាធ្លាក់ជ្រោះនៅនេប៉ាល់
- 2019-12-16 03:08:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ស្លាប់ជាង ១០នាក់ ក្រោយឡានធម្មយាត្រាធ្លាក់ជ្រោះនៅនេប៉ាល់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតរងរបួស ក្រោយពេលដែលឡានក្រុងមួយគ្រឿងដឹកអ្នកធ្វើធម្មយាត្រាហិណ្ឌូធ្លាក់ចូលជ្រោះនៅសង្កាត់ Sindhupalchowk ប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមសារព័ត៌មាន Aljazeera ឲ្យដឹងថា ឡានក្រុងដឹកអ្នកដំណើរ ៣២នាក់ បានធ្លាក់ជ្រោះជម្រៅជាង ៧០ម៉ែត្រពីផ្លូវ។ អ្នកដំណើរទាំងនោះបានវិលត្រឡប់ពីធម្មយាត្រាមួយទៅកាន់ Kalinchowk Bhagawati ដែលជាប្រាសាទហិណ្ឌូដ៏ពេញនិយមមួយដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំជិត ៤ពាន់ម៉ែត្រ។ យោងតាមប៉ូលិសក្នុងតំបន់ឲ្យដឹងថា "យើងបានរកឃើញសាកសពអ្នកដំណើរ ១២នាក់ពីគ្រោះថ្នាក់នេះ ដោយក្នុងនោះមានក្មេង៤នាក់បានស្លាប់។” ចំណែកឯអ្នករងរបួស ១៨នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យហេតុការណ៍ដ៏អាក្រក់នេះកើតឡើង នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែប៉ូលិសប៉ាន់ស្មានថាអាចបណ្ដាលមកពីស្ថានភាពផ្លូវ និងការបើកបរមិនប្រុងប្រយ័ត្ន៕