- 2019-12-16 04:08:18
- ព័ត៌មាន
សម្តេច ហ៊ុន សែន ប្រាប់ថ្ងៃ កម្ពុជា-វៀតណាម ធ្វើសមយុទ្ធយោធារួមគ្នានៅព្រំដែន
- 2019-12-16 04:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ប្រាប់ថ្ងៃ កម្ពុជា-វៀតណាម ធ្វើសមយុទ្ធយោធារួមគ្នានៅព្រំដែន
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាកម្ពុជា-វៀតណាមនឹងធ្វើសមយុទ្ធយោធារួមគ្នាមួយក្នុងពាក់កណ្ដាលខែធ្នូនេះ ដោយថានេះជាសមតយុទ្ធទាកទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយ។
សម្តេច ហ៊ុន សែនថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកនេះថានៅថ្ងៃទី១៨ខែអ្នូ ឆ្នាំ២០១៩ កម្ពុជា និងវៀតណាមនឹងធ្វើសមយុទ្ធយោធាមួយនៅតាមព្រំដែន គ្នុងគោលបំណងបង្ការការពារគ្រោះមហន្តរាយនានាដែល អាចកើតមានឡោះងនៅតាមព្រំដែនប្រទាំងពីរ។
នៅលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ក៏បានសរសេរដែរថា៖ «កម្ពុជាយើងនឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន។ គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋយើងអោយផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ…។ល។ ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សូម បងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំអំពីទំនាក់ទំនងរវាងកម្ពុជា នឹងប្រទេសជិតខាងអោយសោះពីព្រោះនេះគឺជាការធ្វើសមយុទ្ធដើម្បីបង្ការការពារនូវសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ»៕