• 2019-12-19 08:23:40
  • ព័ត៌មាន

អូស្ត្រាលីចេញច្បាប់ថ្មី ផាកពិន័យធ្ងន់កលើអ្នកបោះកន្ទុយបារីចេញពីឡាន ព្រោះមូលហេតុ១

  • 2019-12-19 08:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ​សាធារណ​ទាំង​អស់​ដែល​បោះ​កន្ទុយ​បារី​ចេញ​ពី​ក្នុង​ឡាន នឹង​ត្រូវ​ផាក​ពិន័យ​ជាង ១​ម៉ឺន​ដុល្លារ​ក្រោម​ច្បាប់​ថ្មី​នៃ​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី។

យោង​តាម Mailonline ឲ្យ​ដឹង​ថា​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​ត្រូវ​អនុវត្ដ​អំឡុង​ពេល​ការ​ហាម​ប្រាម​ពី​រឿង​ភ្លើង​ដែល​អាច​បង្ក​អគ្គិភ័យ។ ជាមួយ​គ្នា​ដែរ អ្នក​រួម​ដំណើរ​ដែល​ចាប់​បាន​ថា​ចោល​កន្ទុយ​បារី នឹង​ត្រូវ​ពិន័យ​ត្រឹម ៦៦០​ដុល្លារ​ប៉ុណ្ណោះ។ ច្បាប់​ផាក​ពិន័យ​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ប៉ូលិស និង​សេវា​សង្គ្រោះ​បន្ទាន់ ដោយ​សារ​តែ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ។ ផ្នែក​មួយ​ចំនួន​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស គឺ​បណ្ដាល​មក​ពី​កាល​ចោល​កន្ទុយ​បារី​នេះ​ផង​ដែរ។

រហូត​មក​ទល់​ពេល​នេះ ភ្លើង​ឆេះ​ព្រៃ​ បាន​សម្លាប់​មនុស្ស ៦នាក់​ហើយ ខណៈ​ពេល​ដែល​ផ្ទះ​ចំនួន ៨០០​ខ្នង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់