- 2019-12-20 04:00:04
- ព័ត៌មាន
អូស្រ្តាលីក្ដៅខ្លាំង រហូតរលាយកៅស៊ូថ្នល់
- 2019-12-20 04:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្រ្តាលីក្ដៅខ្លាំង រហូតរលាយកៅស៊ូថ្នល់
ចន្លោះមិនឃើញ
ស្របពេលដែលអូស្ត្រាលីកំពុងរងគ្រោះដោយសាររលកកម្ដៅក្ដៅខ្លាំងនោះ ផ្នែកខ្លះនៅតំបន់ដាច់ស្រយាលនៃប្រទេស ជួបប្រទះនឹងការកើនឡើងកម្ដៅក្ដៅពន់ពេក រហូតធ្វើឲ្យកៅស៊ូលើផ្លូវថ្នល់រលាយ។
ជាក់ស្ដែងគឺនៅក្រុង Wudinna និងក្រុង Port Augusta នៃរដ្ឋ South Australian កៅស៊ូលើផ្លូវថ្នល់បានរលាយ ដោយសារសីតុណ្ហភាពបានហក់ឡើងដល់លើស ៤៨ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍។
ផ្នែកខ្លះទៀតនៃរដ្ឋ South Australian មានសីតុណ្ហភាពរហូតដល់ ៥០ អង្សាសេ ហើយនៅតំបន់ Nullarbor នៃរដ្ឋនេះ មានសីតុណ្ហភាពដល់ ៤៩,៩ អង្សាសេ ដែលវាជាថ្ងៃក្ដៅបំផុតប្រចាំខែធ្នូ ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ។
អូស្ត្រាលីកំពុងប្រឈមរលកកម្ដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប នៅពេលសីតុណ្ហភាពកើនដល់៥០អង្សាសេ បូកបន្ថែមនឹងភ្លើងព្រៃដែលបានសម្លាប់មនុស្ស៦នាក់រួចជាស្រេចនិងបំផ្លាញផ្ទះរាប់រយ៕
ចុចអាន ៖ ចូលរួមសោកស្ដាយ! អូស្ត្រាលីគ្រប់គ្រងភ្លើងឆេះព្រៃលែងបាន ធ្វើឲ្យអាកាសធាតុកាន់តែក្ដៅឡើងៗ