• 2019-12-21 02:00:00
  • ព័ត៌មាន

សល់១សប្តាហ៍ប៉ុណ្ណោះ! ស្រីៗគួរសាក Challenge ថ្មីមួយជួយបង្កើនជំនឿចិត្តខ្លួនឯងក្រែងអាចឈ្នះរង្វាន់ធំ

  • 2019-12-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រឹង​ជំនឿ​ចិត្ត​ និង​បង្កើត​ភាព​សប្បាយ​រីករាយ មនុស្ស​សម័យ​ថ្មី​តែង​និយម ឆាលេន (Challenge)​ ខ្លួនឯង ឲ្យ​ធ្វើ​រឿង​អ្វី​មួយ​ដែល​ថ្មី​ប្លែក​ រៀង​ពិបាក​ជាង​សព្វ​ដង​បន្តិច ប៉ុន្តែ​ជា​រឿង​ល្អ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​សាកល្បង និង​មាន​ផ្ដល់​អត្ថប្រយោជន៍​​ចំពោះ​ខ្លួន​ឯង​ទៀត។ ធ្វើ​បែប​នេះ​ ​គេ​នឹង​អាច​ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​ទៀត​ ដែល​ជា​ទុន​ជួយ​ឲ្យ​គេ​អាច​ស្វែង​រក​សមត្ថភាព​ពិសេស​ ឬ​ទេព​កោសល្យ​ថ្មី​ខ្លួន​ឯង​ជាដើម។

«យើង​ជឿជាក់​ថា​សុភាព​នា​រី​ម្នាក់ៗ​សុទ្ធតែ មាន​ទេពកោសល្យ​ និង​មន្ត​ស្នេហ៍​ផ្ទាល់​ខ្លួន  គ្រាន់តែ​មិន​ដឹង​ថា​ត្រូវ​បញ្ចេញ​ឬ ចាប់​ផ្ដើម​បង្ហាញ​វា​ដោយ​របៀបណា។ ដូច្នេះ​ហើយ​យើង​បង្កើត​ឲ្យ​​មាន​ X Challenge ដែល​នឹង​ក្លាយ​ជា​ឱកាស​មួយ ឲ្យ​សុភាពនារី​ខ្មែរ​យើង​ដែល​ជា​អ្នក​កំពុង​ប្រើ​ប្រាស់​ Vaseline Instant Fair អាច​បញ្ចេញ​សមត្ថភាព និង​​បង្ហាញ​ភាព​ស្រស់​ស្អាត​តាម​ស្ទាយ​ផ្ទាល់​ខ្លួន​បាន» ។​ នេះ​បើ​តា​ម​ការ​ឲ្យ​ដឹង​ពី​តំណាង​ផលិតផល Vaseline កម្ពុជា។

សប្បាយ​លេង​ខុស​ប្លែក​ពី ឆាលេន​ផ្សេង​ទៀត​ ត្រង់​ថា​ចូលរួម​លេង​  X Challenge របស់​ Vaseline Instant Fair ក្រៅ​ពី​អាច​ឲ្យ​ស្បែក​ស​ប្រកប​ដោយ​សុខភាព​ល្អ​ហើយ អ្នក​ក៏​អាច​ឈ្នះ​រង្វាន់​ឡូយៗ ទៀត​ដូចជា ទូរសព្ទ​ទំនើប គឺ​ទូរសព្ទ Hauwei Mate 30 Pro និង​បាន Vaseline Instant Fair លាប​ពេញ ១ឆ្នាំ និង​អាច​ក្លាយ​ជា​តារា Influencer ឲ្យ​​ Vaseline ថែម​ទៀត ។

តារាហ្វ៊េសប៊ុកស្អាតៗ​​ដែល​បាន​ចូលរួមលេង​ X Challenge

ការ​ប្រកួត ​X-Challenge នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ​រហូត​ដល់​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ ២០១៩។   តោះ! សាក​ល្បង​លេង  X Challenge ដោយ​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ ដូច​ខាង​ក្រោម៖   . ថត​វីដេអូ​ខ្លី ដែល​មាន​រយៈពេល​តិច​ជាង ១នាទី ឬ ៦០ វិនាទី និង​ណែ​នាំ​ពី​ផលិតផល Vaseline Instant Fair

. លាប Vaseline Instant Fair នៅ​លើ​ដៃ​ម្ខាង ហើយ​ប្រៀប​ធៀប​ដៃ​ទាំង​ពីរ​ដោយ​ធ្វើ​ជា​សញ្ញា X ដើម្បី​ឲ្យ​បាន​ដឹង​ថា​ស្បែក​របស់​អ្នក​ខុស​គ្នា​យ៉ាង​ណា ហើយ​ផុស​លើ Timeline របស់​អ្នក​

. ប្រាកដ​ថា​ត្រូវ​មាន​សរសេរ #Xchallenge #Vaseline #InstantFair #HealthyWhite នៅ​លើ Caption របស់​អ្នក

. Nominate ឬ Mention មិត្ត​ភក្តិ​របស់​អ្នក​ឲ្យ​បាន ១០ នាក់។

របៀប​ជ្រើស​រើស​អ្នក​ឈ្នះ ៖

​ផេក Vaseline Cambodia ​នឹង​ផុស​បេក្ខជន​ឆ្នើម​ប្រចាំ​សប្ដាហ៍ ដែល​ធ្វើ​បាន​ល្អ​បំផុត​នៅ​លើ​ផុស​របស់​ពួក​គេ​មាន (Like + Share + Comment) ច្រើន ហើយ​បាន​​អនុវត្តន៍​តាម​ការ​ណែ​នាំ​ត្រឹមត្រូវ។

ជា​ផលិតផល​ល្បី​ឈ្មោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ទូទាំង​ពិភពលោក សេរ៉ូម​ថែ​បំប៉ន​ស្បែក Vaseline Instant Fair រូបមន្ត​ជំនាន់​ថ្មី​កាន់​តែ​ប្រសើរ​ជាង​មុន ​សម្បូរ​ដោយ​វីតាមីន​​ B3 និង Micro-Droplet ពី Vaseline Jelly នឹង​ផ្តល់​សំណើម​បាន​ច្រើន​បំផុត អាច​ជួយ​​លុប​បំបាត់​ស្នាម​អុច​ខ្មៅ និង​​​ជួយ​ឲ្យ​ស្បែក​ស ភ្លឺ​ថ្លា​ជាង​មុន​ដល់​ទៅ 4ដង​ភ្លាមៗ ប្រកប​ដោយ​សុខភាព​ល្អ ។

សាច់​សេរ៉ូម​ងាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក​ពី​​ខាង​ក្នុង ដោយ​មិន​ជាប់​ស្អិត ​ប្រើ​តែ​ ២សប្តាហ៍ប៉ុណ្ណោះអាច​ឃើញ​ប្រសិទ្ធភាព​ហើយ។ ដូច្នេះ​ខ្លាច​អីនឹង​ចូល​រួមលេង X Challenge ហ្នឹងគេ !

អត្ថបទទាក់ទង​បែបសប្បាយលេងខ្លាំង តារាហ្វេសប៊ុកនាំគ្នាថតវីដេអូបង្អួតសាច់ដាក់ X Challenge ល្អមើលប្លែក

តោះ! មើល​វីដេអូ តារាហ្វេសប៊ុនមួយចំនួនដែល​បាន​ចូលរួមលេង​ X Challenge ហើយ​អាច​សាក​ធ្វើ​តាម​បាន​៖

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម