• 2019-12-30 02:02:13
  • ព័ត៌មាន

អូស្ត្រាលីចាប់ផ្ដើមជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរចេញពីតំបន់ ក្រោយភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ

  • 2019-12-30 02:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង Victoria ក្រោយ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្លាំង​ដោយ​សារ​ខ្យល់​បក់​ពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​ដែល​អូរ​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

ខណៈ​ពេល​ដែល​សីតុណ្ហភាព​កើន​ឡើង​រហូត​ដល់ ៤០​អង្សា​សេ​ក្នុង​ទីក្រុង Melbourne អាជ្ញាធរ​បាន​ព្រមាន​ឲ្យ​ទេសចរ​ជាង ៣​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ គ្រោះថ្នាក់​ពី​ភ្លើង​ឆេះ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កាន់​តែ​អាក្រក់​ឡើង​ថែម​ទៀត​​នៅ​ក្នុង​សង្កាត់​ចំនួន ៧​នៅ​ទូទាំង​រដ្ឋ​ក៏​ដូចជា​គំរាមកំហែង​ដល់​ផ្លូវ Princes Highway ផង​ដែរ។ យោង​តាម​ស្នងការ​គ្រប់គ្រង​គ្រោះ​អាសន្ន​លោក Andrew Crisp ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ​នេះ​ថា "ថ្ងៃនេះនឹងក្លាយជាបញ្ហាប្រឈម​ខ្លាំង​សម្រាប់​​​​​​​​សេវាកម្ម​សង្គ្រោះ​បន្ទាន់ និងសហគមន៍​របស់​យើង។”

គួរ​ឲ្យ​ដឹង​ថា មកទល់​ពេល​នេះ​ភ្លើង​ឆេះ​ព្រៃ បាន​បំផ្លាញ​ផ្ទៃ​ដី​ជាង ៤​លាន​ហិចតា​ហើយ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ហើយ​មនុស្ស ៨​នាក់ ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​បណ្ដាល​មក​ពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់​ផ្ដើម​ឡើង​កាល​ពី​រដូវ​ផ្ការីក​កន្លង​ទៅ៕

ប្រភព៖ cnalifestyle ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់