- 2020-01-03 03:20:27
- ព័ត៌មាន
ខេត្ត ៣ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្ត ពេលឆ្លងឆ្នាំសកលលើ ១០ម៉ឺននាក់
- 2020-01-03 03:20:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្ត ៣ដែលមានភ្ញៀវទេសចរដើរលេងកម្សាន្ត ពេលឆ្លងឆ្នាំសកលលើ ១០ម៉ឺននាក់
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីចំនួនភ្ញៀវទសចរដែលបានដើរកម្សាន្តក្នុងឱកាសពិធីបុណ្យឆ្លងចូលឆ្នាំ២០២០ តាមរាជធានី ខេត្តមួយចំនួន ក្នុងនេះរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ប្រមាណ ៣៦ម៉ឺននាក់។
លោករដ្ឋមន្ត្រីបន្តថា ចំពោះខេត្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តលើសពី ១០ម៉ឺននាក់មាន ខេត្ត សៀមរាប ប្រមាណ ៣០ម៉ឺននាក់,ខេត្តកែប ប្រមាណ ១៥ម៉ឺននាក់, ខេត្តកំពត ប្រមាណ ជិត ១៣ម៉ឺននាក់។
ក្រៅពីខេត្តខាងលើក៏មានបណ្ដាលខេត្តផ្សេងទៀតដូចជា ខេត្តព្រះសីហនុ ប្រមាណជិត ១០ម៉ឺននាក់ ខេត្តកោះកុង ប្រមាណ ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរី ប្រមាណ១ម៉ឺននាក់, ខេត្ត រតនគិរី ជិត ៨ពាន់នាក់, ខេត្តបន្ទាយមានជ័យ ជាង ២ម៉ឺននាក់, ខេត្តបាត់ដំបង ជិត ៩ម៉ឺននាក់, ខេត្តកំពង់ឆ្នាំងជាង ៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ ជាង ២ម៉ឺននាក់ និងខេតត្តត្បូងឃ្មុំ ជិត ៥ម៉ឺននាក់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជិត ១,៤លាននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ពេលឆ្លងចូលឆ្នាំ២០២០ មានការកើនឡើងប្រមាណ ២២,៧០ ភាគរយ បើធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,៦ ម៉ឺននាក់ធ្លាក់ចុះ ៨,៩០ភាគរយ និងភ្ញៀវទេសចរជាតិ ១,៣លាននាក់ កើនឡើង ២៥,៣០ភាគរយ៕