- 2021-03-01 02:57:18
- ព័ត៌មាន
សញ្ញាដំបូងៗ ៥ បញ្ជាក់ថាអ្នកកំពុងឈានទៅមានជំងឺរលាកសន្លាក់
- 2021-03-01 02:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាដំបូងៗ ៥ បញ្ជាក់ថាអ្នកកំពុងឈានទៅមានជំងឺរលាកសន្លាក់
ចន្លោះមិនឃើញ
ទម្រង់រលាកសន្លាក់មានច្រើនប្រភេទ ហើយវាមានសញ្ញាផ្សេងៗពីគ្នាទៅតាមរូបរាង និងសុខភាពរបស់មនុស្សម្នាក់ៗ។ រោគសញ្ញាដែលគួរឱ្យកត់សម្គាល់នៃបញ្ហារលាកសន្លាក់ មានដូចជា ៖
នៅពេលអ្នកឡើងទម្ងន់ហួស បញ្ហារលាកសន្លាក់អាចនឹងមាន ហើយសញ្ញាទាំងនោះមានដូចជាឈឺចាប់នៅត្រង់ ៖
ដូច្នេះហើយប្រសិនបើលោកអ្នក កំពុងមានសញ្ញា និងបញ្ហាទាំងនេះគួរតែទៅពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់។ ជាងនេះទៅទៀត អ្នកគួរមានវិធានការកែតម្រូវទម្លាប់រស់នៅថ្មី គឺរស់នៅហូបចុកដោយប្រុងប្រយ័ត្ន។ វិធីសាស្ត្រ ទាំង ៦ ខាងក្រោមនេះអាចជួយឱ្យអាការៈនៃជំងឺធូរស្បើយបាន ៖
១. បញ្ឈប់ការជក់បារី
កត្តាហានិភ័យនៃអ្នកជក់បារី ១,៣ ទៅ ២,៤ដង បណ្ដាលឱ្យប្រឈមមុខនឹងជំងឺរលាកសន្លាក់។ ប្រសិនបើអ្នកជាអ្នកជក់បារី សូមបញ្ឈប់ទៅ បើផ្ដាច់បាននឹងមានអាការៈធូរស្បើយ។
២. សម្រកទម្ងន់
ឡើងទម្ងន់ហួសកំណត់ ជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងសុខភាព និងរាងកាយ។ ខ្លួនប្រាណធ្ងន់ពេក ធ្វើឱ្យមានបញ្ហារលាកសន្លាក់។
៣. ប្រើថ្នាំបំបាត់ការឈឺចាប់
បើមានការឈឺចាប់ខ្លាំង ត្រូវតែប្រើថ្នាំបំបាត់ការឈឺចាប់ តែគួរតែលេបតាមវេជ្ជបញ្ជាពេទ្យត្រឹមត្រូវ។
៤. ប្រើក្រណាត់សើមក្តៅឧណ្ហៗ
ប្រើក្រណាត់សើមក្ដៅឧណ្ហៗ មករុំលើកន្លែងរលាកសន្លាក់ បន្ទាប់មកម៉ាស្សាតិចៗ។ វិធីព្យាបាលបែបនេះនឹងធ្វើឱ្យអ្នកមានសភាពធូរស្បើយ។
៥. របបអាហារ
បរិភោគអាហារ ដែលល្អចំពោះសុខភាពដូចជា បន្លែ ផ្លែឈើ និងហូបចុកមានអនាម័យ។
៦. ចាក់ម្ជុលវិទ្យាសាស្ត្រ
ការព្យាបាលតាមបែបបុរាណ ដែលចាក់ម្ជុលស្ដើងៗ នៅលើដងខ្លួន។ ទាំងនេះត្រូវគេសន្មតថាធ្វើឱ្យមានកម្លាំងឡើងវិញ។ ការចាក់ម្ជុលវិទ្យាសាស្ត្រ គឺជាការព្យាបាលបន្ថែម ហើយត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោកសម្រាប់ការព្យាបាលជាង ១០០ លក្ខខណ្ឌផ្សេងៗគ្នា។
អត្ថបទដកស្រង់ចេញពី៖