• 2020-01-05 03:18:14
  • ព័ត៌មាន

​ក្ដៅ​ៗ ​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ ​រក​ឃើញ​សាកសព​ដល់​២៩នាក់​ឯ​ណោះ ​ខណៈ​ដែល...

  • 2020-01-05 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥​នេះ ​បេសកកម្ម​ស្វែង​រក​នៅ​តែ​បន្ដ​ក្នុង​អគារ​ដែល​រលំ​នៅ​ខេត្ត​កែប ​ហើយ​មនុស្ស​៥២​នាក់​ហើយ​រក​ឃើញ ​ក្នុង​នោះ​ស្លាប់​២៩ ​និង​សង្គ្រោះ​បាន​២៣​នាក់​។

​បើ​តាម​អ្នក​រាយការណ៍​ពី​កន្លែង​កើត​ហេតុ ​នៅ​ព្រឹក​នេះ​គ្រឿង​ចាក់​ប្រមាណ​ជា​១០​គ្រឿង​កំពុង​កកាយ​រុក​រក​បន្ដ ​ហើយ​សាកសព​ក៏​បាន​រក​ឃើញ​ជា​បន្ដ​បន្ទាប់​ដែរ។ បេសកកម្ម​រុក​រក​អាច​នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​នេះ ព្រោះ​ថា​ការ​កកាយ​សំណង់​នេះ ​សឹង​តែ​រួច​រាល់​ទៅ​ហើយ។ ​

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែក​កម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី