• 2020-01-05 07:29:32
  • ព័ត៌មាន

គ្រួសារសពទទួលបាន ៥ម៉ឺនដុល្លារ ឯអ្នករបួសបានពី ១ ទៅ ២ម៉ឺនដុល្លារ ក្នុងហេតុការណ៍បាក់អគារ

  • 2020-01-05 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ឧបត្ថម្ភថវិកា​ដែលទទួល​បានពីសប្បុរសជន គឺសម្រាប់​អ្នកដែលរង​របួស​ ទទួលបាន ១ម៉ឺនដុល្លារ។ ដោយឡែក​ករណី​ពិសេស​នៃការជួយ​សង្គ្រោះ​ប៉ុន្មាននាក់​ចុងក្រោយនេះ គឺម្នាក់ៗ​ទទួលបាន​២ម៉ឺនដុល្លារ។ សម្រាប់​គ្រួសារសព​ជនរងគ្រោះម្នាក់ៗ​ទទួលបាន​៥ម៉ឺនដុល្លារ និង បន្ថែម១០លាន​រៀលទៀត​ សម្រាប់​ពិធីបុណ្យសព។

សូមជម្រាប​ថា ប្រតិបត្តិការ​នៃការ​រុករក​ជនរងគ្រោះ​នៅក្រោម​គំនរបាក់បែក​នៃ​អគាររលំ​ក្នុងខេត្តកែប បានបិទបញ្ចប់​ជាស្ថាពរ​ត្រឹមម៉ោង ១១:៣៥នាទីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ ជនរងគ្រោះ​ដែលក្រុមការងារ​បាន​ជួយ​សង្គ្រោះ​យកចេញពី​គំនរ​បាក់បែក​នៃអគាររលំ មាន​ចំនួន ៥៩នាក់ (ស្រី ២២នាក់) ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន ៣៦នាក់ (ស្រី ១៤នាក់)។

ក្នុង​ចំណោម​ជនរងគ្រោះ មាន​ក្មេងចំនួន ៦នាក់ (ក្មេងស្រី ២នាក់) និង​រងរបួស​ចំនួន ២៣នាក់ (ស្រី ៨នាក់)។ ចំពោះ​ជនរងគ្រោះបាត់បង់​ជីវិត ត្រូវបាន​ក្រុមគ្រួសារ​មកបំពញឯកសារ​ដើម្បី​ទទួល​យកសព​ទៅធ្វើបុណ្យ​តាមប្រពៃណី៕

អត្ថបទ៖ សំភី

មតិយោបល់