• 2020-01-06 07:40:52
  • ព័ត៌មាន

មានសង្ឃឹមហើយ! ទីបំផុតភ្លៀងធ្លាក់លើភ្លើងឆេះព្រៃអូស្ត្រាលី ធ្វើឲ្យសីតុណ្ហភាពថយចុះ (មានវីដេអូ)

  • 2020-01-06 07:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​បាន​ធ្លាក់​មក​លើ​តំបន់​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ធ្លាក់​ចុះ​បន្ដិច​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ចាប់​ពី​ទីក្រុង Sydney ទៅ​ដល់ Melbourne ហើយ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង​ក្នុង​រដ្ឋ New South Wales។ ទោះ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​បាន​ព្រមាន​ថា​សីតុណ្ហភាព​អាច​នឹង​កើន​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សារ​តែ​ភ្លើង​កំណាច​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ Victoria នឹង​រាលដាល​មក​ជួប​គ្នា​ជាមួយ​ភ្លើង​នៅ New South Wales ដែល​អាច​បណ្ដាល​ឲ្យ​កើត​អណ្ដាត​ភ្លើង​កាន់​តែ​ធំ​ឡើង​ថែម​ទៀត។ ជាមួយ​គ្នាដែរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​កំពុង​បន្ដ​ធ្វើ​ការ​ជម្លៀស​ប្រជាជន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

ថ្វី​ត្បិត​តែ​ឥឡូវ​នេះ​សីតុណ្ហភាព​ហាក់​ធា្លក់​ចុះ​បន្ដិច​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ក្ដី ប៉ុន្តែ​កម្រិត​ផ្សែង​ពុល​ក្នុង​ប្រទេស​នៅ​ស្ថិត​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​ដដែល ហើយ​អាជ្ញាធរ​ព្រមាន​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី