• 2020-01-13 03:57:22
  • ព័ត៌មាន

បុរសខ្លាំងរុស្ស៊ី មានសត្វចិញ្ចឹមស្អាតៗ ៥​ក្បាល ឃើញហើយគួរឲ្យស្រឡាញ់បំផុត

  • 2020-01-13 03:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin គឹ​ជា​អ្នក​ដែល​ស្រឡាញ់​សត្វ​បំផុត​ម្នាក់ ដែល​គេ​តែងតែ​ឃើញ​សត្វ​ចិញ្ចឹម​នៅ​ក្បែរ​លោក​ជា​ប្រចាំ​ មិនថា​ពេល​ប្រជុំឬ​កំពុង​ធ្វើ​កិច្ច​ការ​នោះទេ។ ស្រប​ជាមួយ​គ្នា​នេះ អត្ថបទ​នេះ​នឹង​លើក​យក​ពី​សត្វ​ចិញ្ចឹម​ទាំង ៥ របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​មាន​ដូច​ត​ទៅ​៖  

១.Connie

ជា​ឆ្កែ​ពូជ​ Labrador ពណ៌​ខ្មៅ​ដែល​លោក​ពូទីន​ទទួល​បាន​ពី​អំណោយ​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី Sergei Shoigu កាល​ពី​លោក​ពូទីន​ទើប​តែ​ក្លាយ​ជា​ប្រធានាធិបតី​រុស្ស៊ី​​ក្នុង​អំឡុង​ឆ្នាំ ២០០០។ Connie ឬ Koni នេះ​ហើយ​ ជា​សុនខ​ដែល​ដើរ​ពេញ​បន្ទប់​ប្រជុំ​រវាង​លោក​ពូទីន និង​អ្នក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ឆ្នាំ ២០០៧។ Connie បាន​បាត់​បង់​ជីវិត​នា​ឆ្នាំ ២០១៤ ក្នុង​អាយុ ១៥​ឆ្នាំ។  

២.Buffy

ជា​ឆ្កែ​ពូជ Karakachan ពណ៌​ត្នោត​លាយ​ស ដែល​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុលហ្គារី លោក Boyko Borisov ធ្វើ​ជា​អំណោយ​ដល់​លោក​ពូទីន​ក្នុង​ន័យ​អបអរ​ដល់​កិច្ច​ព្រមព្រៀង​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ កាល​ពី​ចុង​ឆ្នាំ ២០១០។  

៣.Yume

ជា​ឆ្កែ​ប្រភេទ​រោម​ទន់ ពណ៌​ស លាយ​ត្នោត​ស្រាល ដែល​ចៅហ្វាយ​ខេត្ត Akita ប្រទេស​ជប៉ុន​ជូន​ជា​អំណោយ​ដល់​លោក​ពូទីន​ក្នុង​ន័យ​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​រុស្ស៊ី​ដែល​បាន​ជួយ​ជា​ជំនួយ​ផ្សេងៗ ដល់​ប្រទេស​ជប៉ុន​ ក្រោយ​ប្រទេស​អាស៊ី​ដី​កោះ​មួយ​នេះ​បាន​រង​គ្រោះ​ដោយ​មហា​​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ ២០១១។ ឈ្មោះ Yume មាន​ន័យ​ថា សុបិន ក្នុង​ភាសា​ជប៉ុន។  

៤. សេះ​ប្រណាំង​អារ៉ាប

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ ប្រធានាធិបតី​ ប្រទេស ​Krygyzstan លោក Almazbek Atambayev បាន​ជូន​កាដូ​សត្វ​ចិញ្ចឹម​មួយ​ទៀត​ដល់​លោក​ពូទីន​ នោះ​គឺ​សេះ​ប្រណាំង​ពូជ​អារ៉ាប ដែល​ជា​ពូជ​សេះ​មួយ​ក្នុង​ចំណោម​ពូជ​សេះ​ដ៏​ល្បី​ទាំង ១០ ក្នុង​លោក មាន​សមត្ថភាព​ក្នុង​ការ​រត់​មិន​ងាយ​ហត់ ព្រម​ទាំង​ជា​សេះ​ពូកែ​ហក់​ផង​ដែរ។  

៥. Verny

ជា​ឆ្កែ​ពូជ Albai ពណ៌​ស លាយ​ត្នោត ដែល​លោក​ពូទីន​ទទួល​បាន​ជា​អំណោយ​​ពី​មេ​ដឹក​នាំ​ប្រទេស​ ទួរមេនីស្ថាន​ក្នុង​ន័យ​អប​អរ​ថ្ងៃ​ខួប​កំណើត​លោក​ពូទីន ព្រម​ទាំង​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្នុង​វិស័យ​ថាមពល។ ឈ្មោះ​ Verny មាន​ន័យ​ថា ស្មោះ​ត្រង់ ក្នុង​ភាសា​រុស្ស៊ី៕  

ប្រភព៖ Independent ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់