• 2020-01-17 02:15:27
  • ព័ត៌មាន

ទោះមានគូប្រជែងច្រើន PassApp នៅតែឈរនៅលើកំពូលនាពេលបច្ចុប្បន្ន

  • 2020-01-17 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ហៅ​តាក់ស៊ី​ (មាន​ម៉ូតូ​កង់​បី, រថយន្ត, រ៉ឺម៉ក​កង់​បី ជា​ដើម) តាម​ទូរសព្ទ​ដៃ​បាន​បង្ហាញ​មុខ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រោយ​​ពី​សេវាកម្ម​នេះ​ទទួល​បាន​ការ​ពេញ​និយម​កាន់​តែ​ច្រើន​ឡើងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ទោះ​បី​ជា​មាន​ច្រើន​មែន ប៉ុន្តែ PassApp ដែល​ជា​សេវាកម្ម​ហៅ​តាក់ស៊ី​ដំបូង​គេ​នៅ​កម្ពុជា​ នៅ​តែ​ជា​ឈាន​មុខ​គេ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ច្រើន​ដាច់​គេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លុយ ឡាវី ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ PassApp។

គេ​សង្កេត​ឃើញ​មាន​កត្តា​ធំៗ ៣ ដែល​ជួយ​ឲ្យ​​ PassApp ​នៅ​តែ​ជោគជ័យ​ទល់​បច្ចុប្បន្ន ដែល​មាន ៖

១. មាន​សេវាកម្ម​គ្រប​ដណ្ដប់​ទូលំទូលាយ

ដោយ​សារ​តែ​មាន​ Driver (អ្នក​បើកបរ) ច្រើន ហេតុ​នេះ​សេវាកម្ម PassApp ក៏​គ្រប​ដណ្ដប់​ធំ​ទូលាយ​ផង​ដែរ ពោល​មិន​ថា​នៅ​​ជាយ​ក្រុង ឬ​កន្លុក​កន្លៀត​ណា ក៏​អាច​ហៅ​​តាក់ស៊ី​ជិះ​តាម PassApp បាន​ដែរ ហើយ​អាច​ហៅ​បាន​គ្រប់​ពេល​វេលា និង​មិន​បាច់​រង់ចាំ​យូរ​នោះ​ទេ។

២. កម្មវិធី​បែប​ User-Friendly

កម្មវិធី PassApp បង្កើត​ឡើង​បែប​ User-Friendly ដែល​មាន​ន័យ​ថា​​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ គ្រាន់​តែ​មាន​អ៊ីនធឺណិត រួច​ចុច​តែ​ប៉ុន្មាន​ដង​ក្នុង​កម្មវិធី អាច​ហៅ​តាក់ស៊ី​ជិះ​បាន​ទៅ​ហើយ។

៣. មាន​ជម្រើស​នៅ​ពេល​កក់

អ្នក​អាច​ដឹង​តម្លៃ​ជាមុន តាមរយៈការ​កំណត់​​ទីតាំង​​របស់អ្នក​ ទៅកាន់​គោលដៅ​ដែល​អ្នក​ចង់ទៅ។ ជម្រើស​មួយ​ទៀត គឺ​អ្នក​មិន​បាច់​កំណត់​ទីតាំង​ជាមុន​ក៏បាន នៅពេល​តាក់ស៊ី​ទៅ​ដល់​កន្លែង​ដែល​អ្នក​ត្រូវ​ឈប់ នោះ​ App នឹង​ចេញ​តម្លៃ ដោយ​គិត​ទៅ​តាម​ចម្ងាយផ្លូវ​ដែល​អ្នក​ជិះ។

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម