- 2020-01-23 02:12:03
- ព័ត៌មាន
មកស្គាល់ ស្ពានទឹកវែងជាងគេបំផុតក្នុងលោកនៅអាល្លឺម៉ង់ កម្របានឃើញបំផុត
- 2020-01-23 02:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ស្ពានទឹកវែងជាងគេបំផុតក្នុងលោកនៅអាល្លឺម៉ង់ កម្របានឃើញបំផុត
ចន្លោះមិនឃើញ
ស្ពានទឹក ក៏ដូចជាសំណង់ស្ពានទូទៅដែរ គ្រាន់តែវាអាចឲ្យទូក ឬកប៉ាល់បើកបរលើបាន។ ស្ពានទឹកដ៏ពេញនិយមបំផុតលើលោក គឺស្ពាន Magdeburg Water Bridge ស្ថិតនៅប្រទេសអាល្លឺម៉ង់ ដែលជាស្ពានទឹកវែងជាងគេបំផុត និងអស្ចារ្យបំផុតក្នុងលោក។
ស្ពានស្ថិតនៅក្បែរទីក្រុង Magdeburg នេះចាប់ផ្ដើមសាងសង់នៅឆ្នាំ ១៩៩៧ និងបើកសម្ពោធដាក់ឲ្យដំណើរការនៅខែតុលា ឆ្នាំ ២០០៣។ វាបានភ្ជាប់ជាមួយប្រឡាយ Elbe-Havel ទៅកាន់ប្រឡាយ Mittellandkanal និងឆ្លងកាត់ទន្លេ Elbe River។
ស្ពាន Magdeburg មានប្រវែងសរុបទាំងអស់ចំនួន ៩១៨ម៉ែត្រ ទទឹង ៣៤ម៉ែត្រ ជម្រៅទឹកក្នុងស្ពាន ៤,២៥ម៉ែត្រ និងចំណាយទឹកប្រាក់សាង់សង់អស់ប្រមាណ ៥៩២លានដុល្លារអាមេរិក៕ សូមទស្សនាវីដេអូខាងក្រោម៖