/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/5e29177cacebc_1579751280_medium.jpg)
- 2020-01-23 03:50:48
- ព័ត៌មាន
សម្ដេចតេជោ ជូនពរខ្មែរ-ចិន នៅឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
- 2020-01-23 03:50:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ជូនពរខ្មែរ-ចិន នៅឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
ចន្លោះមិនឃើញ
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ផ្ដើមដោយសំណួរនេះ គឺជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសរសេរនៅលើគណនីរបស់សម្ដេច កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញនេះ។
នៅក្នុងសំណេររបស់សម្ដេច បានរៀបរាប់ថា មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។
«សព្វថ្ងៃនេះ បងប្អូនសែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។» សម្ដេចបន្ថែម។
តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។
ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕