- 2020-01-29 02:13:50
- ព័ត៌មាន
មានសង្ឃឹម! ហុងកុងរកឃើញវ៉ាក់ស៊ាំងជំងឺកូរ៉ូណាហើយ ប៉ុន្តែត្រូវការពេលធ្វើតេស្ដសិន
- 2020-01-29 02:13:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្ឃឹម! ហុងកុងរកឃើញវ៉ាក់ស៊ាំងជំងឺកូរ៉ូណាហើយ ប៉ុន្តែត្រូវការពេលធ្វើតេស្ដសិន
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវហុងកុង អះអាងថាខ្លួនបានអភិវឌ្ឍវ៉ាក់ស៊ាំងសម្រាប់ជំងឺកូរ៉ូណាដ៏កាចសាហាវបានសម្រេចហើយ ប៉ុន្តែត្រូវការពេលវេលាដើម្បីធ្វើតេស្ដសិន មុននឹងបញ្ចេញឲ្យប្រើប្រាស់ជាសាធារណ។
យោងតាមអ្នកជំនាញជំងឺឆ្លង សាស្ត្រាចារ្យ Yuen Kwok-yung ឲ្យដឹងថា ក្រុមការងាររបស់លោកកំពុងធ្វើការជាមួយនឹងវ៉ាក់ស៊ាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ ថ្លែងមកកាន់សារព័ត៌មានលោក Yuen ឲ្យដឹងថា "យើងបានផលិតវ៉ាក់ស៊ាំងរួចរាល់ហើយ ប៉ុន្តែវានឹងត្រូវការពេលយូរទៀតដើម្បីធ្វើតេស្ដនៅលើសត្វ។” ប៉ុន្តែលោកមិនបានបង្ហាញពីពេលវេលាជាក់លាក់ដែលអាចប្រើប្រាស់បាននោះទេ ដោយត្រូវចំណាយពេលរាប់ខែធ្វើតេស្ដលើសសត្វ និងយ៉ាងហោចប្រើពេលមួយឆ្នាំដើម្បីធ្វើតេស្ដលើមនុស្សផ្ទាល់ មុននឹងអាចប្រើប្រាស់បានសម្រេច។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយកូរ៉ូណាវីរុស បានបន្តកើនឡើងដល់ ១៣២នាក់ (កើន ២៦នាក់) គិតត្រឹមព្រឹកថ្ងៃពុធ ទី២៩ ខែមករានេះ ខណៈអ្នកឆ្លងបានកើនឡើងដល់ ៦០៥៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia៕