• 2020-02-04 03:24:52
  • ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញអ្នកស្លាប់ដំបូងបង្អស់ដោយសារកូរ៉ូណាវីរុស នៅហុងកុង

  • 2020-02-04 03:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺ​កូរ៉ូណា​វីរុស​វ័យ ៣៩​ឆ្នាំ​ម្នាក់ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ស្លាប់​ដោយ​​សារ​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ។

យោង​តាម​ប្រភព​សារព័ត៌មាន ៣​ផ្សេង​គ្នា​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាង​លើ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Princess Margaret នៅ​តំបន់ Kwai Chung ហើយ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​សារ​បញ្ហា​បេះដូង។ ដំបូង​ឡើយ លោក​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​អ្នក​រង​គ្រោះ​ទី ១៣​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង​ហុងកុង។ បុរស​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ២១​ខែ​មករា និង​ត្រឡប់​មក​វិញ​ពីរ​ថ្ងៃ​ក្រោយ ហើយ​ក៏​ស្រាប់​តែ​ចេញ​រោគ​សញ្ញា​នៅ​ថ្ងៃ​ទី ៣១​ខែ​មករា។ យោង​តាម​អ្ន​កនាំ​ពាក្យ​មន្ទីរ​ពេទ្យ​ឲ្យ​ដឹង​ថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយដែលធ្វើឡើងដោយអាជ្ញាធរនិងមជ្ឈមណ្ឌលការពារសុខភាព។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ទី​ពីរ​ហើយ​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​វីរុស​នៅ​ខាង​ក្រៅ​ប្រទេស​ចិន ដែល​ករណី​ដំបូង​កើត​ឡើង​លើ​បុរស​វ័យ ៤៤​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី ២​ខែ​មករា​កន្លង​ទៅ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់